ទាំងទុយោ ឬជាតិប្លាស្ទិចផ្សេងៗដែលយើងបានចោលដោយមិនបានគិតពិចារណាអោយស៊ីជម្រៅ វាអាចធ្វើឱ្យប៉ះពាល់ និងបំពុលពិភពលោកខ្លាំងណាស់ ដែលសារធាតុជ័រទាំងអស់ទម្រាំតែរលាយក្លាយជាបំណែកតូចៗ គឺត្រូវចំណាយពេលរហូតដល់ទៅ២០០ឆ្នាំឯណោះ។
ដូច្នេះយើងគួរតែផ្លាស់ប្តូរជាតិប្លាស្ទិច មកជារបស់ធម្មជាតិវិញ។ ចំណែកការប្រើប្រាស់ទុយោប្លាស្ទិចវិញ អ្នកនឹងទទួលបានសារធាតុគីមីដែលមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់អ្នក។
បើយើងគិតអំពីបរិស្ថាន ឫស្សីនៅតែល្អជាងប្លាស្ទិច។ វាមិនមែនត្រឹមតែសម្រាប់ប្រទេសកម្ពុជាទេ ប៉ុន្តែពិភពលោកក៏ត្រូវស្វែងយល់ពីបញ្ហានេះពីព្រោះការយល់ដឹងអំពីកាកសំណល់ប្លាស្ទិចរបស់ប្រជាជននៅមានភាពតិចតួចណាស់ហើយកាកសំណល់ប្លាស្ទិចនៅក្នុងប្រទេសកម្ពុជាមានច្រើន។ ភាគច្រើននៃកាកសំណល់ត្រូវបានកាត់បន្ថយតាមរយៈការដុតដែលជាការខូចខាតមួយដោយសារវាបញ្ចេញផ្សែងពុលនិងសារធាតុពុលជាច្រើន។
ថ្ងៃនេះផងដែរ « ក្នុងស្រុក» សូមណែនាំទុយោស្មៅមួយប្រភេទដែលត្រូវបានផលិតនិងដាក់លក់នៅស្រុកខ្មែរយើង ថែមទាំងជារបស់ធម្មជាតិសុទ្ធសាធផងដែរ ដែលបំពង់បឺតធ្វើពីស្មៅនេះ ពុំមានលាយប្លាស្ទិក រូបរាងក៏ស្អាតទៀតផង ដែលលោកអ្នក អាចរកជាវបាននៅផេកហ្វេសប៊ុក « Organic Lifestyle ជីវភាពបែបធម្មជាតិ »។
ដោយទុយោដែលមានដាក់លក់នៅហាងនេះ ពិតជាមានតម្លៃសមរម្យបំផុត មួយដើមមានតម្លៃត្រឹមតែ160រ ប៉ុណ្ណោះ តែសម្រាប់ការជាវមួយប្រអប់មាន ១០០ទុយោ មានតម្លៃត្រឹមតែ $3.90 ដោយអាចរក្សាទុកបានដល់ទៅ ៦ខែឡើងទៅ ដោយទុកដាក់ក្នុងកន្លែងស្ងួត។
ដូច្នេះកុំភ្លេចជួយគាំទ្រផលិតផលខ្មែរផង ដោយមិនត្រឹមតែជួយថែរក្សាបរិស្ថាន កាត់បន្ថយការប្រើបផ្លាស្ទិច ជាពិសេសមានតម្លៃសមរម្យអាចទទួលយកបានទៀតផង៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Organic Lifestyle ជីវភាពបែបធម្មជាតិ