អីយ៉ាស់អ្នកដឹងបានដឹង! បុណ្យអុំទូក Fashion របស់​ ទេព​ បូព្រឹក្ស​ ស្អាតអស់ស្ទះ មេីលទៅប្លែកភ្នែកហ្មង

សៀមរាប៖  មហាជនច្បាស់ជាដឹងហេីយ​ ព្រះរាជពិធីបុណ្យអុំទូក​ គឺកំពុង​តែ​ប្រារព្ធទៅយ៉ាងសប្បាយរីករាយ​ ពាសពេញផ្ទៃប្រទេស ឯតំបន់ខ្លះក៏មានការប្រណាំងទូក​ នៅពេល​ថ្ងៃ​ ថែមទាំងមានការតាំងពិព័រណ៍ និងប្រគំតន្រ្តីនៅពេលយប់ទៀតផង​ ។

យ៉ាងណាមិញនៅក្នុងពេលយប់មិញនេះ គេសង្កេតឃេីញថា​ ឈុតសម្លៀកបំពាក់របស់​ កញ្ញា​ ទេព​ បូព្រឹក្ស​ នៅក្នុងកម្មវិធី​ ប្រគំតន្ត្រី​ Ganzberg នៅក្នុងខេត្តសៀមរាប គឺ​ពិតជាប្លែកអស់ទាស់​ ដែលនេះគឺជាស្តាយ​ថ្មីប្លែកមិនធ្លាប់មានទាល់តែសោះ ដោយប្រិយមិត្តខ្លះដែលនិយមលេង​ ហ្គេម​ Mobile Legend ស្គាល់ថាម៉ូតនេះ​ ជា​ Skin របស់​ Hero មួយគឺ​ Esmeralda Skin Elite​ ផងដែរ​ ។

ឯមនុស្សមួយចំនួនទៀតយល់ថា ​ជាការតុបតែងឱ្យត្រូវ ​Concept  ថ្ងៃបុណ្យអុំទូក ​ដោយនេះជាការតុបតែងយកលំនាំតាមប្រទីបខ្មែរបុរាណធ្វើចេញជារាងផ្កាឈូក ​ទោះយ៉ាងណាមើលទៅស្រស់ស្អាតប្លែកម្យ៉ាង ​ដែលកញ្ញា ​ទេព ​បូប្រឹក្សមានគំនិតច្នៃប្រតិដ្ឋយ៉ាងអស្ចារ្យបែបនេះ។

គូសបញ្ជាក់ផងដែរថាកញ្ញា​ ទេព​ បូព្រឹក្ស​ គឺជាតារាចម្រៀងមួយរូបដ៏ល្បី ដែលនិយមលេង​ម៉ូតសម្លៀកបំពាក់ដែលប្លែកៗនៅគ្រប់កម្មវិធី ដែលមេីលទៅនេះគឺ​ស្តាយ៍ដែលប្លែកកម្រតារាធ្វើបានណាស់ ថែមទាំងអាចនាំអារម្មណ៍ទស្សនិកជនឱ្យចម្លែកអារម្មណ៍​ និង​កាន់តែសប្បាយរីករាយក្នុងការប្រគំតន្ត្រី​ផ្សេងៗជាដេីម៕

75242196_2539916522906964_5738019111376519168_n

70357318_2539916932906923_7852061478289932288_n

74596462_2539916552906961_438399187487293440_n

74612517_2539916899573593_1533532585731293184_n

74613729_2539916782906938_5171787446458777600_n

75278255_2539916976240252_9120789805301497856_n

75328778_2539916676240282_1894158501127651328_n

75336394_2539916579573625_2402303121368809472_n

75349155_2539917069573576_8567292284624699392_n

75485169_2539917106240239_6384495656035155968_n

76706840_2539916709573612_1478177148844900352_n

76713972_2539916746240275_6560585750348300288_n

76956980_2539916636240286_5737790159554871296_n

D2OpQhbUwAAvJKl

បណ្តែតប្រទីប