ទឹកចិត្តប្រពន្ធម្នាក់ និងម្តាយលើកដំបូង :
- ពេលដឹងថាកូនបានចាប់កំណើតក្នុងផ្ទៃម្តាយជាលើកដំបូង ម្តាយភ័យផង អរផង សើចទាំងទឹកភ្នែក ។ ខ្លាចមិនប្រាកដ ក្រែងមិនច្បាស់ម៉ែ ពិនិត្យម្តងហើយម្តងទៀត អោយច្បាស់ក្នុងចិត្ត ។
- លុះបានច្បាស់ហើយ ម៉ែថ្នមខ្លួន លះបង់ការងារ លុយកាក់ ដើម្បីរក្សាជីវិតកូនអោយគង់ ។
- ផ្លាស់ប្តូរទំលាប់ កាលពី២០ឆ្នាំមុនចោលភ្លាមៗ ដោយចាប់យកការផ្លាស់ប្តូរដើម្បីកូន ។
- កូនអាយុក្រោម ១២ សប្តាហ៍ ដំណាក់កាលទី១ ពេទ្យប្រាប់ថា កូនអាចនៅ ឬ បាត់បង់បាន ដូច្នេះកុំទាន់មានសង្ឃឹមពេក ម៉ែភ័យណាស់ បួងសួងអោយកូននៅជាមួយម៉ែ ។
-លុះកូនឆ្លងផុត១២សប្តាហ៍ ម៉ែអរឥតឧបមា ដំណាក់កាលទី២ពេទ្យប្រាប់ទៀតថា រង់ចាំថតមើល ពីលក្ខណះសម្បត្តិ អាវៈយវៈនិងខួរក្បាលកូនថា ល្អ ឬ អត់ របស់កូនសិន ទើបកូនអាចនៅជាមួយម៉ែបាន ម៉ែចាប់ផ្តើមភ័យហើយភ័យទៀត ហេតុអ្វីពិបាកម្លេះទើបនៅជាមួយគ្នា។
- លទ្ធផលដែលម៉ែបានរង់ចាំមកដល់ ទីបំផុតកូនជារបស់មែ៉ អរណាស់លោកអើយ ។
- ម៉ែស្គាល់ហើយរសជាតិគេថា (ចាញ់កូន) ពិបាកសែនពិបាក ប៉ុន្តែមិនយូរប៉ុន្មានម៉ែបានឆ្លងផុត ដំណាក់កាលនេះ រង់ចាំដំណាក់កាលបន្តបន្ទាប់ទៀត ដោយក្តីសង្ឃឹម មិនរារថយ ។
- ខែទី៤ ពោះម៉ែចាប់ផ្តើមធំ ម៉ែអរដោយឃើញពីការវិវត្តន៍របស់កូន អមជាមួយនឹងការរមាស់ ពេញទាំងពោះ អេសឡើងចេញឈាម ។
- ខែទី៥ ម៉ែចាប់ផ្តើមឈឺពេញទាំងខ្លួន រួយចង្កេះ ពិបាកគេង រមូលក្រពើម្តងៗ រូូបរាងប្រែប្រួល មិនស្អាតដូចពីមុន ប៉ុន្តែម៉ែនៅតែមិនរារថយ បន្តិចណាឡើយ ។
-ខែទី៦ គឺជាពេលវេលាមួយដ៏លំបាកបំផុតរបស់ម៉ែ ដែលអ្នកដ៏ទៃមិនធ្លាប់ជួបគឺ ម៉ែនៅតែពីនាក់កូនគត់ ដែលកំពុងតែនៅក្នុងផ្ទៃ ឆ្ងាយពីប្តី រយះពេល១ខែ ដែលម៉ែមិនធ្លាប់ពីមុនមកទាំងភ័យជាពិសេសគឺពេលយប់ពេលព្រលប់ក្រែងល៍មានអ្វីខុសពីធម្មតាគេងយប់ភ័យញ័រញាក់ បួងសួងកុំអោយមានអ្វីកើតឡើងអោយសោះ ចំពោះកូនម៉ែ បុណ្យអោយពេលវេលាឆាប់មកដល់ ដើម្បីជួបមុខប្តីវិញ ដើម្បីកូនមាសស្ងួន ចេញមកឃើញពិភពលោក ។
-ខែទី៧ ម៉ែចាប់ផ្តើមឈឺចុករោយកាន់តែខ្លាំង អង្គុយក៏ពិបាក គេងក៏ពិបាក ដើរក៏ពិបាក ឈឺកាយគឺមធ្យម ងំគឺម៉ែពិបាកចិត្ត ម៉ែមិនអាចហាមការគិតថា កុំគិតពីរឿងនោះបានឡើយ ម៉ែមានអារម្មណ៍ថា ធ្វើអោយកូនទទួលរងនូវការឈឺចាប់ជាមួយម៉ែដែរ ម៉ែសុំទោសណាកូន ។
-ខែទី ៨ ម៉ែប្រឹងដើរហាត់ប្រាណ ទោះជាពិបាកដើរ យ៉ាងណាក៏ដោយ ដើម្បីកូនពេលសំរាល ពោះកាន់តែធំ ធ្ងន់ចុះក្រោម ស្ទើរយោងអាត្មារ មិនរួច កាន់តែពិបាកគេង មួយយប់បានតែ៣ទៅ៤ម៉ោងតែប៉ុណ្ណោះ ម៉ែប្រឹងស្រាវជ្រាវរបបអាហារដែលមានវីតាមីន ជីវជាតិ ថាមពល ទោះជាម៉ែមិនចេះញ៉ាំក៏ដោយ ក៏បិទភ្នែក បើកបំពង់ក ញាំុដែរ តមអស់ហើយ អាហារ ហិល ខ្លាញ់ ក្រៀម សុភាសិតរបស់ម៉ែគឺ (ឆ្ងាញ់មាត់ឯងអោយក្រែងមាត់កូន )បុ៉ន្តែម៉ែនៅតែពុះពារដើម្បីកូនជានិច្ច ។
-ខែទី ៩ជាខែដែលម៉ែរង់ចាំផ្លូវកូន គឺជាខែមួយដែលយូរបំផុតសំរាប់ម៉ែ ជួបមុខកូន ម៉ែភ័យលាយអរ លឺថាគ្មានអ្វីឈឺជាងឈឺពោះកើតកូននោះទេ មិនដឹងថានឹងមានអ្វីកើតឡើងចំពោះម៉ែឡើយ ប៉ុន្តែបេះដូងមួយនេះនៅតែត្រដរដើម្បីកូនម៉ែ ។
ដល់ថ្ងៃកូនចេញ ស្គាល់ពាក្យថាឆ្លងទន្លេ មហាសែនពិបាក ម៉ែស្ទើរផុតដង្ហើមម្តងៗ ម៉ែប្រឹងឡើងទន់ទាំងខ្លួន លុះបានលឺសំលេងកូន ម៉ែសែនអរពេកក្រៃ កំលាំងម៉ែមិនដឹងមានមកពីណាវិញទេ នោះគឺកំលាំងចិត្ត កូនដេកលើទ្រូងម៉ែលើកដំបូង ប្រឹងបឺតដោះ ដែលមិនទាន់ចេញទឹកដោះ ម៉ែអាណិតណាស់ណៅមាស ពេលឃើញកូនយំម្តងៗ ទ្រូងម៉ែស្ទើរធ្លាយ ពេលខ្លះយំជាមួយកូនក៏មាន កូនឈឺម៉ែភ័យរត់ជើងបី ជើងបួន ដេកមិនបាន មិនហ៊ានដេក ខ្លាចកូនកើតអី ម៉ែមិនដឹង បានត្រឹមធ្មេច មួួយភាំង ៗ ក៏ស្កប់ស្កល់ដែរ អោយតែកូនជា ។
ខ្ពើមណាស់អាច់ន៍កូនគេ ដល់ពេលអាចន៍កូនខ្លួនឯងទោះស្អុយក៏ចង់ហិតដែរ ដូចជាថ្នាំញៀន ពេលហិតហើយមានកំលាំងភ្លេត ពេលដូរកន្ទបមិនទាន់ កូននោមដាក់មែ៉ ក៏ម៉ែនៅតែសើចប្រលែងលេងនឹងកូនរហូត ។
ឃើញកូនចាក់ថ្នាំ ទោះថ្នាំបង្ការក៏ម៉ែម្នាក់នេះ យំអាណិតកូន ពេលឃើញទឹកភ្នែកកូនហូរ ម៉ែឈឺជាងកូនរាប់រយលានដង ម៉ែអាចទន់ជ្រាយដោយសារទឹកភ្នែកកូន ។
កូនចាប់ផ្តើមចង់ ចេះនិយាយ អេ អឺ អេ អឺ ម៉ែកំដរកូននិយាយឆ្លើយឆ្លងគ្នា មិនហត់នឿយឡើយកូន ។
ម៉ែ នៅសរសៃខ្ចី ប្រឹងដេកផ្អៀងផង អង្គុយផងអោយកូនបៅ ទាំងឈឺ ចុក រោយ ចង្កេះ ខ្នង ក៏ម៉ែសប្បាយនឹងការងារមួយនេះដែរ ម៉ែជាបុគ្គលិករបស់កូន ការងារដែលគ្មានថ្ងៃឈប់សំរាក បាយមិនទៀងទាត់ គេងមិនគ្រប់គ្រាន់ ប្រាក់ខែគ្មានកំណត់ ។
ពីមុនពេលចេញទៅក្រៅម៉ែសំអិតសំអាងខ្លួនឡើងភ្លឹង តែដល់មានកូនធ្វើម៉េចអោយតែកូនស្អាត ល្អ ម៉ែអស់ចិត្តហើយ ។
Shopping ម្តងៗលែងមានហើយ របស់របរធ្វើខ្លួនម៉ែ មានតែរបស់កូន គ្រប់បែបគ្រប់យ៉ាង មិនដែលរំលងមួយពេលណាឡើយ ។
សំរាប់ម៉ែគឺកូនជាអ្នកនាំសុភមង្គលដល់គ្រួសារយើង ម៉ាក់ប៉ាអាចសើចជាមួយគ្នា ដឹកគ្នាដើរផ្លូវដ៏វែងមួយនេះបាន ដោយសារស្នាមញញឹមកូន ។
ប្រភព រូបភាព និង អត្ថបទ : ហ្វេស ប៊ុក