សៀមរាប៖ ដូចដែលលោកអ្នកបានដឹងរួចមកហើយថាសព្វថ្ងៃនេះកំណើនការប្រើប្រាស់ថង់ផ្លាស្ទិចកាន់តែច្រើនឡើងៗ រហូតការវេចខ្ចប់បន្តិចបន្តួចក៏ប្រើថង់ខ្ចប់ដែរ ដែលទាំងនេះបានធ្វើឱ្យសម្រាមថង់ផ្លាស្ទិចមានពាសពេញដី បើទោះបីជាយកទៅចោល តែកាកសំណល់ទាំងនោះមិនងាយរលាយងាយៗឡើង ដោយវាប្រើដល់ទៅរាប់រយឆ្នាំទម្រាំសារធាតុប្លាស្ទិចនេះរលាយអស់។
ដោយសារតែការប្រើផ្លាស្ទិចប៉ះពាល់ដល់បរិស្ថាន និងគុណភាពដីយ៉ាងធ្ងន់ធ្ងរបែបនេះហើយ បានជាសព្វថ្ងៃនេះប្រជាជន និងអង្គការពិភពលោកជាច្រើនបានផ្សព្វផ្សាយ និងធ្វើការអប់រំប្រជាជននៅក្នុងការជួយកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិចបែបនេះ។
ដោយយល់ឃើញពីផលប៉ះពាល់នៃការប្រើថង់បែបនេះហើយ គួរឱ្យសរសើរមែនទែន ដោយពេលនេះ មានសមាគមមួយកន្លែងនៅខេត្តសៀមរាបមានឈ្មោះថា អ្នកដាំបន្លែសុវត្ថិភាពសៀមរាប មិនត្រឹមតែជាសមាគមដែលដាំបន្លែបែបធម្មជាតិគ្មានជាតិគីមីប៉ុណ្ណោះទេ តែសូម្បីតែការវេចខ្ចប់ក៏គ្មានថង់ផ្លាស្ទិចដែរ ដោយប្រើត្រឹមខ្សែកំប្លោក និងចំណងដើមចេកតែប៉ុណ្ណោះ ដោយការធ្វើបែបនេះមិនត្រឹមតែក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច និងកៅស៊ូកងប៉ុណ្ណោះទេ តែក៏ដូចជាការជួយលើកគុណតម្លៃនៃស្លឹកចេកខ្មែរយើងផងដែរ។
ប្រសិនជាលោកអ្នកចង់ធ្វើការទិញបន្លែស្រស់ៗបែបធម្មជាតិគ្មានជាតិគីមី ថែមទាំងមានការវេចខ្ចប់ជួយការពារបរិស្ថាន លោកអ្នកអាចធ្វើការទាក់ទងទិញតាមរយៈ ៖
-រៀងរាល់ថ្ងៃ ៖ ផ្សារឃីងរ៉ូត ទល់មុខរហាត់ទឹកខេត្តសៀមរាប ក្បែររង្វង់មូលវត្តដំណាក់ ចាប់ពីម៉ោង ៧ ដល់ ១២ ថ្ងៃត្រង់
- សៅរ៍ អាទិត្យ ៖ ផ្សារណាត់កសិករ លើសួនហាត់ប្រាណ ក្បែរសណ្ឋាគារហ្រ្គង់អូតែល ចាប់ពីម៉ោង ៧ ដល់ ១២ ថ្ងៃត្រង់ ឬលេខទូរស័ព្ទ ០៧៧២៥៦០៨៤ / ០៨៩៣៣៧ ៤០២ ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ អ្នកដាំបន្លែសុវត្ថិភាពសៀមរាប The Green Farmers Siem Reap