ភ្នំពេញ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយកាបូនឌីអុកស៊ីត និងការលើកកម្ពស់អាកាសចរណ៍បៃតងតាមរយៈប្រតិបត្តិការជើងហោះហើរដំបូងដោយប្រើប្រាស់ប្រេងឥន្ធនៈដោយចីរភាព (SAF) ដែលចាក់ប្រេងនៅក្នុងប្រទេសវៀតណាម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនត្រឹមតែជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្លាស់ប្តូរពិភពលោកឆ្ពោះទៅរកការធ្វើដំណើរតាមផ្លូវអាកាសប្រកបដោយចីរភាព ផងដែរ។
ជើងហោះហើរ Vietjet ចំនួនពីរដែលប្រើប្រាស់ប្រេងឥន្ធនៈដោយចីរភាព (SAF) បានចេញដំណើរដោយជោគជ័យពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ ដោយឆ្ពោះទៅទីក្រុង Melbourne (ប្រទេសអូស្ត្រាលី) និងទីក្រុងសេអ៊ូល (ប្រទេសកូរ៉េខាងត្បូង)។ ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាពសម្រាប់ការហោះហើរទាំងនេះ ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Petrolimex Aviation ដែលជាក្រុមហ៊ុនផ្តល់ប្រេងយន្តហោះដ៏លេចធ្លោមួយនៅក្នុងប្រទេសវៀតណាម។
ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាព ផលិតចេញពីចំណីឆៅ ដូចជា ប្រេងឆា អនុផលកសិកម្ម ជីវម៉ាសឈើ និងកាកសំណល់ផ្សេងៗនេះ ជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនបានរហូតដល់ ៨០% បើប្រៀបធៀបទៅនឹងឥន្ធនៈហ្វូស៊ីល។ ដោយគោរពតាមស្តង់ដារអាកាសចរណ៍អន្តរជាតិដ៏តឹងរឹង SAF ត្រូវបានប្រើប្រាស់ដោយសុវត្ថិភាពក្នុងប្រតិបត្តិការហោះហើរពាណិជ្ជកម្ម។
លោក Dinh Viet Thang អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម មានប្រសាសន៍ថា៖ “ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air និង Petrolimex Aviation បានដំណើរការដោយជោគជ័យនូវជើងហោះហើរអន្តរជាតិដំបូងគេ ដោយប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាព ចាក់ប្រេងនៅក្នុងប្រទេសវៀតណាម ដែលនេះជាការបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាព។ ការប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាពនេះ ជាប្រភពនៃមោទនភាពរួមនិងការជំរុញលើកទឹកចិត្តដ៏ធំធេងសម្រាប់ឧស្សាហកម្មអាកាសចរណ៍ទាំងមូល ខណៈដែលយើងរួមចំណែកដល់ការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលឆ្លុះបញ្ជាំងពីតួនាទីរបស់វៀតណាមក្នុងនាមជាប្រទេសសមាជិកដែលមានការទទួលខុសត្រូវសម្រាប់ការអាភវិឌ្ឍសហគមន៍អាកាសចរណ៍ពិភពលោក”។
លោក Dinh Viet Phuong នាយកប្រតិបត្តិក្រុមហ៊ុន Vietjet មានប្រសាសន៍ថា៖ “ជើងហោះហើរ Vietjet ថ្ងៃ បានកំពុងប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយចីរភាព (SAF) ដែលនេះជានិមិត្តរូបនៃជើងហោះហើរពណ៌បៃតងដ៏មានអត្ថន័យយ៉ាងពិសេស និងការធ្វើដំណើរតាមអាកាសដែលមិនប៉ះពាល់ដល់បរិស្ថាន ផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ហោះហើរដ៏អស្ចារ្យ ប្រកបដោយការគិតគូរពីបរិស្ថានជាពិសេសលើផ្លូវអន្តរជាតិ។ នៅក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយចីរភាព (SAF) ក្រុមហ៊ុន Vietjet នៅតែប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនបន្ថែមទៀតនៅក្នុងអាកាសចរណ៍ និងជំរុញកំណើនប្រកបដោយនិរន្តរភាព”។
ក្នុងនាមជាអាជីវកម្មប្រកបដោយនិរន្តរភាព ក្រុមហ៊ុន Vietjet បានបង្កើនប្រសិទ្ធភាពធនធានជាប្រចាំសម្រាប់ការការពារបរិស្ថាន។ ក្រុមហ៊ុន Vietjet បានសហការជាមួយដៃគូអន្តរជាតិដ៏ល្បីៗជាច្រើនក្នុងការស្រាវជ្រាវ អភិវឌ្ឍ ផ្គត់ផ្គង់ និងអនុវត្ត SAF ស្របតាមការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP26 ដើម្បីសម្រេចបាននូវអព្យាក្រិតកាបូនត្រឹមឆ្នាំ ២០៥០។ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំបូងគេ ដែលបានចេញផ្សាយរបាយការណ៍និរន្តរភាព ESG ដ៏ទូលំទូលាយ គាំទ្រដល់ប្រទេសវៀតណាម ស្តីពី យុទ្ធសាស្ត្រកំណើនភាពបៃតង និងគោលដៅអព្យាក្រិតការបូនត្រឹមឆ្នាំ ២០៥០។
ក្រុមហ៊ុន Vietjet ក៏បានត្រួសត្រាយគំនិតផ្តួចផ្តើម ដូចជា ការផ្លាស់ប្តូរពីសំបុត្រពីក្រដាសទៅសំបុត្រអេឡិចត្រូនិច ជំរុញការឆែកអ៊ីននិងការបង់ប្រាក់តាមអ៊ីនធឺណេត និងការប្រើប្រាស់សម្ភារៈដែលអាចកែច្នៃឡើងវិញបានដែលមិនប៉ះពាល់ដល់បរិស្ថាននៅលើយន្តហោះ។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏អនុវត្តកម្មវិធីសន្សំសំចៃប្រេង ហើយចូលរួមជាទៀងទាត់ក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថាន ដូចជាការដាំដើមឈើ និងការសម្អាតមហាសមុទ្រផងដែរ។
ជើងហោះហើរដោយប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយចីរភាព (SAF) ដ៏ជោគជ័យនៅក្នុងអាកាសចរណ៍វៀតណាមទាំងនេះ ត្រូវបានប្រកាសនៅពេលដែល Vietjet បន្តពង្រីកបណ្តាញហោះហើរជាសកលរបស់ខ្លួន ដើម្បីបំពេញតម្រូវការកើនឡើងសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងបន្តបង្កើនជើងហោះហើរលើផ្លូវដ៏សំខាន់ៗដែលតភ្ជាប់ខេត្តសៀមរាបទៅកាន់រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ក៏ដូចជា នៅលើផ្លូវផ្សេងទៀតនៅទូទាំងអាស៊ីផងដែរ។ ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ជើងហោះហើរសៀមរាប-ហាណូយ ដំណើរការជារៀងរាល់ថ្ងៃ កើនឡើងពីជើងហោះហើរចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយផ្តល់ឱ្យអ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជានូវជម្រើសនៃការហោះហើរកាន់តែងាយស្រួល និងតម្លៃសមរម្យ។
###
អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
ព័ត៌មានបន្ថែមនៅ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +84 932 775 066