តំបន់ប្លុក ALLEY 240 ½ និងត្រូវបានបរទេសហៅថា «Ali Way» មានសិល្បៈគំនូរលើជញ្ជាំងជាច្រើន បង្កើតជាដងផ្លូវប្រកបដោយសិល្បៈគំនូគួរជាទីគយគន់ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនមកកម្សាន្តដែលកាលពីមុនៗគឺមានតែជនបរទេសតែប៉ុណ្ណោះដែលស្គាល់ ឬកម្រមានអ្នកទៅដល់ និងស្កាល់ទីតាំងច្បាស់ណាស់។
ផ្លូវប្រកបដោយសិល្បៈដ៏ស្រស់ស្អាតនេះមិនត្រឹមតែមានរូបគំនូរលើជញ្ជាំងស្រស់ស្អាទេ តែមានលាក់បង្កប់ហាងទំនិញតូចៗ ភោជនីយដ្ឋាន ហាងសំលៀកបំពាក់ និងបារមួយចំនួនផងដែរ។ ជាពិសេសគំនូរហាងអាហារមួយកន្លែងមានឈ្មោះថា « កាហ្វេ Artillery»។
ដោយ Artillery ជាហាងកាហ្វេលាក់ខ្លួនមួយ ដែលផ្តល់នៅកាហ្វេ អាហារសុខភាព និង អាហារសំរាប់អ្នកតមសាច់ (អាហារបួស) ដែលលក្ខណៈពិសេសនោះ គឺហាងនេះពោរពេញទៅដោយគំនូរលើជញ្ជាំង ដ៏ស្ស់ស្អាត ពណឥឆើតឆាយតែម្តង ។
គួរឱ្យដឹងផងដែរថា « កាហ្វេ Artillery» ស្ថិតនៅលើ ផ្លូវ ALLEY 240 ½ (Ali Way) មានទីតាំងស្ថិតនៅ ម្ខាងនៅតាមវិថី ឧកញ៉ា ឈុន (ផ្លូវ ២៤០) ខាងត្បូងរបងព្រះបរមរាជវាំង និងម្ខាងទៀតនៅលើ ផ្លូវ ២៤៤ ខាងជើងរបងវត្តបុទុម៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Travelad