យោងតាមព័ត៌មានខាងលើ Jihyo សមាជិកក្រុម TWICE និង Kang Daniel បានណាត់ជួបគ្នានៅ Hannam ក្រុង សេអ៊ូល កាលពីថ្ងៃ ០១សីហា កន្លង ទៅនេះ ។ ពួកគេទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីដើមឆ្នាំមកម្ល៉េះ។ ពួកគេតែងតែណាត់ជួបគ្នានៅផ្ទះរបស់ Kang Daniel ។
ប្រភពដែលស្និទ្ធិនឹងតារាទាំងពីរបាននិយាយ "ពួកគេទាំងស្គាល់គ្នាតាមរយ៖តារាសិស្សច្បងដែលជិតស្និទ្ធិនិងពួកទាំងពីរ" ។
ព័ត៌មានរាយការណ៍បន្ថែមទៀតថា Kang Daniel និង Jihyo ជួបគ្នាយ៉ាងតិចម្តងក្នុងមួយសប្តាហ៍។ Kang Daniel និង Jihyo តែងតែជួបគ្នាមុនពេល Jihyo ចេញទៅក្រៅប្រទេសដើម្បីសម្តែងការប្រគំតន្ត្រីTWICE world tour និង ពេលត្រលប់នាងមកវិញ ។ Jihyo ក៏បានជួប Daniel បន្ទាប់ពីការសម្តែងទោលដំបូងរបស់គាត់នៅថ្ងៃទី ២៥ ខែកក្កដា កន្លងមកនេះផងដែរ។
សារព័ត៌មាន Dispatch បានបញ្ជាក់ថា Jihyo និង Kang Daniel គឺជាគូ“ ផ្លូវការ” រួចហើយនៅក្នុង TWICE ។ សមាជិកTWICE ម្នាក់ក្នុងចំណោមនោះបានជូន Jihyo ទៅ ផ្ទះរបស់ Kang Daniel ហើយត្រលប់មកយកនាងវិញផងដែរ។
ឆ្លើយតបទៅនឹងសារព័ត៌មាននេះផលិតកម្ម JYP របស់ក្រុម TWICE និង ផលិតកម្ម KONNECT របស់ Kang Daniel បាននិយាយថា“ ពួកយើងបានឃើញព័ត៌មាននេះហើយយើងកំពុងពិនិត្យរកមើលការពិត” ។
Credit Writer : Target
កែសំរួល និងបកប្រែពី Soompi