Real Madrid ត្រូវបានគេរាយការណ៍ថាត្រៀមខ្លួនបាត់បង់ខ្សែបម្រើ Isco ដើម្បីពន្លឿននិងបើកផ្លូវក្នុងការយកខ្សែបម្រើក្រុមបិសាចក្រហម Manchester United កីឡាករ Paul Pogbaទៅ Santiago Bernabeu វិញ។
Isco គឺជាកីឡាករត្រូវបានគេប្រៀបទៅនឹងសន្លឹកបៀធីបចោល(កីឡាករគេមិនត្រូវការ)ជាមួយនឹងមិត្តរួមក្រុមរបស់គេមួយក្ដាប់តូចដទៃទៀត ខណៈដោយលោក Florentino Perezចង់ឲ្យស្ដេចសម្រួចក្រុមនៅរដូវកាលក្រោយ។
អញ្ចឹងក៏ដោយ! លោក Zinedine Zidane ត្រូវបានគេនិយាយថានឹងរក្សាកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះបន្តទៀតខណៈគាត់ជាគ្រូបង្វឹកមានអារម្មណ៍ថា គាត់(Isco)អាចនៅតែលេងល្អនិងជាផ្នែកមួយនៃគម្រោងប្រើប្រាស់របស់លោកនៅរដូវកាលក្រោយ។
តាមប្រភពកាសែតក្នុងស្រុកអេស្ប៉ាញជាច្រើនបានរាយការណ៍ថា ប្រសិនបើ Perez ស្នើឲ្យ Isco ចាកចេញពី Real Madrid មកលេងនៅ Old Trafford ក្នុងរដូវក្ដៅនេះហើយ ខណៈ Pogba គឺជាគោលដៅចង់បានរបស់ Zidane នោះឲ្យផ្ទេរមកលេងនៅ Bernabeu វិញនោះនេះគឺជាមធ្យោបាយមួយអាចនិយាយបានថាជាជម្រើសល្អ។
ក្នុងកិច្ចព្រមព្រៀងនេះ Real Madrid ក៏ត្រូវបានគេដឹងថាអាចហុចលុយលើសពី៤០លានផោនបន្ថែមទៀតដើម្បីពន្លឿនការធ្វើពាណិជ្ជកម្មទិញដូរកីឡាកររបស់ខ្លួនជាមួយ Manchester United។
Isco បានចំណាយលុយ៦រដូវកាលជាមួយ Real Madrid រួចទៅហើយខណៈប្រភពជាច្រើនទៀតបានឲ្យដឹងថារូបគេក៏ជាគោលដៅរបស់ Manchester City ដែលចង់បានរូបគេទៅជំនួស David Silva ផងដែរ៕
ប្រភព៖ Sport Mole