សៀមរាប៖ បើនិយាយពីខេត្តសៀមរាប ដោយសារតែកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចេះតែកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ការសាងសង់កន្លែងស្នាក់នៅជាសណ្ឋាគារ រីហ្សត និងផ្ទះសំណាក់ក៏កាន់តែដុះដាលដើម្បីបម្រើសេចក្តីត្រូវការអ្នកទេសចរណ៍ផងដែរ។
Inter City Hostel Siemreap មានប្រភេទបន្ទប់ស្នាក់នៅជាប្រភេទរចនាជាបំពង់លូ មានភាពប្លែកថ្មី និងទំនើប ឬក៏លោកអ្នកអាចជ្រើសរើសប្រភេទបន្ទប់ Dorm ជាគ្រែថ្នាក់ៗ ក្នុងមួយបន្ទប់មានចំនួន៨គ្រែ ក៏បានសម្រាប់ការមកកម្សាន្តជាលក្ខណៈក្រុមកាងារ និងមិត្តភក្តិក៏បាន ដោយនៅក្នុងនោះ មានការបើកឱ្យប្រើប្រាស់ Internet ដោយឥតគិតថ្លៃ Locker បុគ្គល ម៉ាស៊ីនត្រជាក់ អាងហែលទឹកធំទូលាយ និងកន្លែងលេងស្នុកឃ័រជាដើម ទោះជាស្នាក់នៅម៉ាព្រឹកទាល់យប់ក៏អត់ធុញដែរ ជាពិសេសចង់ទៅលេងផាប់ស្ទ្រីតក៏ជិត គឺចំណាយពេលធ្វើដំណើរដោយថ្មើរជើងត្រឹមតែ ៥នាទីតែប៉ុណ្ណោះ។
គួរឱ្យដឹងផងដែរថា ការស្នាក់នៅជាបន្ទប់បំពង់លូ មានចាប់ពីតម្លៃ 40$ ឡើងទៅ ចំណែកការស្នាក់នៅបន្ទប់ជាថ្នាក់ៗក្នុងគ្រែនីមួយៗមានតម្លៃ៨$ ក្នុងម្នាក់ក្នុងមួយយប់។
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ ចង់សាកល្បងស្នាក់នៅ Inter City Hostel Siemreap មានទីតាំង នៅភូមិវត្តបូ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ឬអាចទំនាក់ទំនងសាកសួរព័ត៌មាន និងកក់បន្ទប់ទុកមុនតាមរយៈលេខទូរស័ព្ទ 063 963 961 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Inter City Hostel Siemreap