នៅពីក្រោយភាពហ៊ឺហា ស្រណុកសុខស្រួលរបស់ខ្ញុំ គឺមានរឿងច្រើនដែលគ្រប់គ្នាមិនបានដឹង វាគឺជា …

នៅពេលដែលមនុស្សគ្រប់គ្នាឃើញខ្ញុំមានលុយចាយពេញដៃ មានឡានជិះស្រួល មានផ្ទះនៅដោយខ្លួនឯង មានសម្ភារប្រើសប្រាស់ មានគ្រប់យ៉ាងនៅក្នុងជិវិត គ្រប់គ្នាគិតថា ជីវិតខ្ញុំនេះគ្មានអ្វីត្រូវខ្វល់ គ្មានអ្វីត្រូវលំបាកនោះឡើយ កូនៗរបស់ខ្ញុំក៏មិនវេទនាដែរ។

វាជាការពិត ជីវិតខ្ញុំ និងគ្រួសារខ្ញុំ កូនៗរបស់ខ្ញុំ ពិតជារស់នៅបានស្រណុកសុខកាយមែន តែជាក់ស្ដែង ទម្រាំតែបានប៉ុណ្ណេះ គ្រប់យ៉ាងដែលនៅពីក្រោយភាពស្រណុកសុខស្រួលមួយនេះ វាជាអ្វីដែលគ្រប់គ្នាស្មានមិនដល់នោះឡើយ។

1a529933c3d3ee6065f159b9a6cc80e9

ជាស្ត្រីមេម៉ាយម្នាក់ ត្រូវមើលថែកូនដោយខ្លួនឯង ធ្វើការរកលុយដោយខ្លួនឯង ខ្ញុំអាចចិញ្ចឹមកូនខ្ញុំបានល្អ ក៏ព្រោះតែខ្ញុំត្រូវធ្វើជាមនុស្សដែលរឹងមាំ ដឹកនាំជីវិតកូនៗ រឹងមាំជាជំហរដ៏រឹងប៉ឹងសម្រាប់ពួកគេ។ ខ្ញុំត្រូវធ្វើជាគ្រូ ជាពេទ្យ ជាចុងភៅ ជាធនាគារ​ ជាគ្រប់យ៉ាងសម្រាប់គេតែម្នាក់ឯង។ ខ្ញុំត្រូវអប់រំគេឱ្យបានល្អ ស្វែងរកភាពល្អបំផុតសម្រាប់ពួកគេ ដ្បិតថាគេអភ័ព្វដែលត្រូវគ្មានឪពុកស្រាប់ហើយ ក៏មិនអាចឱ្យគេអភ័ព្វ ព្រោះតែជីវិតត្រូវខ្វះខាតរបស់របរផ្សេងដែរ។

83c5a9e394913643005abad41417a18b

ពិតណាស់ គ្រប់គ្នាមិនដែលដឹងទេថា នៅពីក្រោយរូបភាពល្អមើលនៃជីវិតខ្ញុំ វាគួរឱ្យខ្លាច និងអាណោចអាធមប៉ុនណា។ ជីវិតខ្ញុំត្រូវខំប្រឹងតែម្នាក់ឯង ខ្ញុំតែងតែលួងខ្លួនឯង ដឹងទេថា ភាពហ៊ឺហាឆើតឆាយដែលគ្រប់គ្នាឃើញ វាល្អមើលណាស់ តែគ្រប់ពេលដែលខ្ញុំត្រឡប់ទៅផ្ទះវិញ ក្នុងបន្ទប់តែម្នាក់ឯង ខ្ញុំពិតជាទន់ជ្រាយ ខ្ញុំហត់នឿយនឹងរឿងគ្រប់យ៉ាងក្នុងជិវិត ខ្ញុំខ្លាចនូវរាងកាយដែលទ្រុធទ្រោមរបស់ខ្លួនឯង ខ្លាចនូវអារម្មណ៍ឯកាដែលតែងតែលងបន្លាចខ្ញុំ តែគ្រប់យ៉ាង ខ្ញុំត្រូវប្រាប់ខ្លួនឯងថា រឹងមាំឡើង អត់ធ្មត់បន្ត ក្រោកឈរឱ្យបាន គ្រប់យ៉ាង គឺត្រូវជួយខ្លួនឯង បើយើងមិនរឹងមាំ គ្មានអ្នកណាគេមកជួយយើងទេ គឺមានតែគេមើលងាយ និងមិនឱ្យតម្លៃតែប៉ុណ្ណោះ ដូច្នោះហើយ ជីវិតនេះមានតែពាក្យថា ទ្រាំអត់ធ្មត់ តែប៉ុណ្ណឹង៕

55810915_2650100558398352_1623178474573266944_n

អត្ថបទ ៖​ ភី អេច

ក្នុងស្រុករក្សាសិទ្ធ