ម៉ាឡេស៊ី៖ មានមនុស្សមិនតិចអ្នកនោះទេ ចូលចិត្តនិយាយលេងថា ពិបាកចិត្តពេកចង់តែរស់នៅកណ្តាលកោះ ព្រោះពួកគេយល់ថាជាទីស្ងាត់ឆ្ងាយពីគេឯង និងធ្វើឱ្យអារម្មណ៍ធូរស្រាលអាចចេញឆ្ងាយពីពិភពអ៊ូអរបាន។
ជារឿងពិសេសណាស់ រីហ្សតមួយកន្លែងនៅប្រទេសម៉ាឡេស៊ី គឺជារីហ្សតដែលស្ថិតនៅដីកោះមួយដុំកណ្តាលទឹកសមុទ្ រជួនកាលលិចទឹកស្ទើរពេញមួយឆ្នាំ ពេលខ្លះទឹកក៏នាចបន្សល់ដីទួល មើលទៅពិតជាមានអារម្មណ៍ស្រស់ស្រាយមែនទែនចំពោះការសម្រាកលំហែនៅកណ្តាលសមុទ្រធំល្វឹងល្វើយបែបនេះ។
រីសតមួយនេះមានឈ្មោះថា Sipadan Kapalai Dive Resort ធ្វើដំណើរពីកោះ Sipadan និងកោះ Mabul តែប៉ុន្មាននាទីប៉ុណ្ណោះ អ្នកនឹងប្រទះនឹងការរៀបចំបឹងហ្គាឡូជាប់ៗគ្នាជាជួរ ដូចនៅកោះម៉ាឌីវដែរ ហើយរចនាម៉ូដស្រដៀងនឹងផ្ទះបែបបុរាណខ្មែរគួរជាទីមនោរម្យមែនទែន ពោលគឺប្រៀបបីដូចជាស្ថិតនៅក្នុងពិភពមួយទៀតដាច់ដោយឡែកពីគេឯង។
ទីនេះប្រៀបបីដូចជាភូមិដ៏ស្រស់ស្អាតមួយដែលងើបចេញពីផ្ទៃទឹកសមុទ្រ ស្ថិតនៅកណ្តាលសាគរល្វឹងល្បើយ ជាពិសេសអ្នកអាចគយគន់ហ្វូងត្រីរាប់ពាន់នៅផ្ទៃទឹកខាងក្រោមបានច្បាស់ល្អ ឯការស្នាក់នៅគឺទំនើប និងមានផាសុកភាពល្អ។ ហើយអ្វីដែលរំភើបមិនអាចបំភ្លេចបាន រីហ្សតមួយនេះក៏មានកន្លែងជ្រមុជទឹកមើលត្រីបាតសមុទ្រ និងមើលផ្កាថ្មយ៉ាងអស្ចារ្យទៀតផង។
សម្រាប់អ្នកដែលចង់ទទួលបានបទពិសោធន៍ជីវិតបែបស៊ីវីល័យនៅកណ្តាលសមុទ្រថ្មីបែបនេះ លោកអ្នកអាចស្វែងរកអាសយដ្ឋាន និងទំនាក់ទំនងតាម ៖ 484 Bandar Sabindo, PO Box No 61120, 91021 (1,071.39 mi) Sabah, Malaysia 91021 ឬ Get Directions និងលេខទូរស័ព្ទ +60 89-765 200 (សូមធ្វើការកក់ទុកជាមុន) ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក