ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជនជាតិថៃមួយរូប បានបង្ហោះរូបភាព និងរៀបរាប់ពីដំណើរកម្សាន្តរបស់ខ្លួនទៅលេងប្រទេសអេហ្ស៊ីបចំនួន ៦ថ្ងៃ ៥យប់ មើលទៅពិតជាស្រស់ស្អាត និងមានរឿងគួរឱ្យចាប់អារម្មណ៍ច្រើនដែលអ្នកដែលមានគម្រោងទៅដើរកម្សាន្តនៅប្រទេសដើមកំណើតម៉ាំមីមួយនេះគួរដឹង។
ការចំណាយទៅលើថ្លៃដើរកម្សាន្តរយៈពេលជិត ៦អាទិត្យគឺអស់ដល់ទៅជាង ៦០០ដុល្លារ ដែលមិនរាប់បញ្ចូលទាំងថ្លៃសំបុត្រយន្តហោះឡើយ ចំណែកឯការសុំវីសាទៅលេងប្រទេសអេហ្ស៊ីបក៏ត្រូវចំណាយពេលវេលាយូរគួរសម យ៉ាងហោចណាស់ ក៏ត្រូវរត់ការសុំទិដ្ឋការឱ្យបាន ១ខែមុនដែរ។
ការធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីបមិនជាងាយប៉ុន្មានដែរ ដោយការដើរលេងកម្សាន្តគួរតែទៅពីព្រលឹមទើបជាការប្រសើរ ព្រោះតែប្រទេសមួយនេះពិតជាក្តៅខ្លាំងណាស់ អ្នកគូរតែធ្វើដំណើរឱ្យកាន់តែឆាប់គឺកាន់តែល្អដើម្បីកុំឱ្យថ្ងៃក្តៅខ្លាំងទាន់ ។
ការដើរលេងទស្សនានៅជុំវិញប្រាសាទពីរ៉ាមីត ពិតជាទទួលបានអារម្មណ៍រំភើបប្លែក ជាមួយនឹងសម្រស់ស្រស់ស្អាតនៃប្រាសាទបុរាណ និងក្បាច់ក្បូររចនាដ៏ពិចិត្រ មិនខុសពីរូបភាពដែលឃើញនៅតាមបណ្តាញអ៊ីនធើណេតប៉ុន្មាននោះទេ តែក៏មានកន្លែងខ្លះគេហាមប្រាមមិនឱ្យថតរូបផងដែរ។
គួរឱ្យដឹងផងដែរថា ការទៅលេងប្រទេសអេហ្ស៊ីប មានរឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ដោយសារតែប្រទេសនេះ ការដើរលេងគឺត្រូវការចំណាយលុយធីបច្រើនសម្រាប់ការទៅណាមកណា ឬចង់ធ្វើអ្វីមួយ ហើយអាហារក៏សុទ្ធតែចម្លែកៗ អាចនឹងមានអ្នកខ្លះដែលមកកម្សាន្តប្រទេសអេហ្ស៊ីបហើយអាចនឹងពិបាកសម្របខ្លួនរឿងម្ហូបអាហារក៏មានដែរ៕
ការណែនាំ៖ ប្រសិនជាអ្នកចង់ទៅលេងប្រទេសអេហ្ស៊ីប ក្នុងស្រុក សូមណែនាំឱ្យលោកអ្នកប្រើប្រាស់សេវាកម្ម Tour ទេសចរណ៍ និងធ្វើការប្រឹក្សាក្នុងការធ្វើដំណើរឱ្យបានច្បាស់លាស់ ព្រោះសម្រាប់ប្រទេសមួយនេះមើលទៅសប្បាយ តែសម្រាប់សុវត្ថិភាព និងសេវាកម្មផ្នែកទេសចរណ៍ហាក់មិនទាន់ជារៀបចំបានល្អដូចប្រទេសដទៃឡើយ៕
អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក (សុំអភ័យទោសប្រសិនជាការបកប្រែនៅមានកម្រិត និងខ្វះចន្លោះត្រង់ណា)
ប្រភពរូបភាព៖ GoGether : เที่ยวไปอีก