កូរ៉េខាងត្បូង៖ ហាងកាហ្វេមួយកន្លែងដែលទើបតែបើកថ្មីនៅក្នុងខែ មេសា បាននឹងកំពុងតែទាក់ទាញភ្ញៀវមកថតរូបកម្សាន្តយ៉ាងរីករាយដោយសារតែសាងសង់ជណ្តើរមួយដូចជាជណ្តើរឡើងឋានសួគ៌។
ហាងកាហ្វេ ដែលបានសង់ជណ្ដើរ “Stairway to heaven” មួយនេះមានភាពទាក់ទាញយ៉ាងខ្លាំង និងអាចផ្ដិតយករូបភាពយ៉ាងស្រង់ស្អាតប្រៀបដូចជាយើងកំពុងឡើងទៅកាន់នៅលើមេឃយ៉ាងអីចឹងដែរ។ តែនៅក្នុងនោះផងដែរ ភ្ញៀវដែលចង់ថតរូបនៅជណ្ដើរនោះ ត្រូវតម្រង់ជួរឡើងវែងអន្លាយយ៉ាងតិចក៏ ១ម៉ោងសិនដែរ ដើម្បីរង់ចាំផ្តិតយករូបថតនោះ។
គួរឱ្យដឹងផងដែរថា កាហ្វេដែលមានជណ្តើរឋានសួគ៌មួយនេះ ស្ថិតនៅតំបន់ Gokseong, ខេត្តJeollanam-do ប្រទេសកូរ៉េខាងត្បូង៕
អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក