ភ្នំពេញ ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ - សមាជិកថ្មីបំផុតរបស់កងនាវាអាកាសចរ Vietjet ដែលជាយន្តហោះ Airbus A321neo ACF (Airbus Cabin Flex) បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ បន្ទាប់ពីធ្វើដំណើរពីរោងចក្រ Airbus ក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ វាគឺជាយន្តហោះទី ១១១ ដែលចូលរួមក្នុងកងនាវាអាកាសចរទំនើបលំដាប់ពិភពលោករបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។
Vietjet ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានដ៏រឹងមាំនៅទូទាំងអាស៊ីអាគ្នេយ៍ និងតំបន់ជាច្រើនទៀត រួមទាំងជើងហោះហើរទៅនិងមកពីខេត្តសៀមរាប ហើយការពង្រីកកងនាវាអាកាសចររបស់ Vietjet នាំមកនូវព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា ដែលស្វែងរកជម្រើសធ្វើដំណើរប្រកបដោយផាសុកភាព តម្លៃសមរម្យ និងធ្វើដំណើរជាមួយយន្តហោះដែលមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងតំបន់ និងអន្តរជាតិរបស់ខ្លួន។
ជាមួយនឹងការរចនាកាប៊ីនដ៏ទំនើបរបស់ខ្លួនដែលបំពេញតាមស្តង់ដារចុងក្រោយបំផុតសម្រាប់ទំហំកៅអី និងគម្លាត យន្តហោះថ្មីរបស់ក្រុមហ៊ុន Vietjet នឹងផ្តល់ឱ្យអ្នកដំណើរនូវបទពិសោធន៍ធ្វើដំណើរដ៏ល្អបំផុត។ យន្តហោះ A321neo ក៏ជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័នបានរហូតដល់ ២០ ភាគរយ ខណៈពេលដែលកាត់បន្ថយសំលេងរំខានដល់ទៅ ៥០ ភាគរយ បើប្រៀបធៀបទៅនឹងយន្តហោះធនតូចមុនៗ។
ជាផ្នែកមួយនៃផែនការពង្រីកបណ្តាញជើរហោះហើររបស់ខ្លួន ក្រុមហ៊ុន Vietjet គ្រោងនឹងស្វាគមន៍យន្តហោះថ្មីចំនួនបីគ្រឿងបន្ថែមទៀតនៅខែធ្នូនេះ។ បន្ថែមពីលើយន្តហោះដែលទើបទទួលបានថ្មី Vietjet ក៏មានគម្រោងជួលយន្តហោះរវាង ៦ ទៅ ១០ គ្រឿងក្នុងរយៈពេលខ្លីក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីក្នុងខែមករា និងកុម្ភៈ ដើម្បីសម្រួលដល់តម្រូវការធ្វើដំណើរខ្ពស់បំផុតនៃអ្នកទេសចរក្នុងស្រុក និងភ្ញៀវទេសចរនានា។
នៅឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានបន្តគន្លងកំណើនដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួន ដោយបានកសាងកងនាវាអាកាសចរដ៏សកម្ម និងទំនើបបំផុតមួយនៅក្នុងតំបន់។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍រវាងខេត្តសៀមរាបប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម និងបណ្តាញហោះហើររបស់ខ្លួនគ្របដណ្តប់លើគោលដៅពិភពលោក អ្នកដំណើរមកពីប្រទេសកម្ពុជាអាចធ្វើដំណើរប្រកបដោយភាពរលូន ជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះ។
###អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
ព័ត៌មានបន្ថែមនៅ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +84 932 775 066