សៀមរាប៖ បើនិយាយពីទឹកដីខេត្តសៀមរាប ក្រៅពីប្រាសាទបុរាណ មានទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែង ជាពិសេសគឺរមណីយដ្ឋានបង្កើតថ្មីតែម្តង។
ថ្មីៗនេះផងដែរ រមណីយដ្ឋានមួយកន្លែងទៀតហើយ កំពុងតែស្រូបតាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យកម្សាន្តមិនចេះដាច់នោះគឺ «រមណីយដ្ឋានភូមិស្លា»។
ភូមិស្លា គឺជារមណីយដ្ឋានដែលមានទេសភាពស្រស់បំព្រេងនៅជុំវិញ ថែមទាំងមានកញ្ចុះតូចធំសម្រាប់អង្គុយលេង និងផ្ទះបុរាណដ៏ស្រស់ស្អាត ផងដែរ ដែលធ្វើឱ្យអ្នកកម្សាន្តជួបនឹងទស្សនីយភាពប្លែកថ្មី ជាមួយនឹងការទទួលទានអាហារបែបស្រុកស្រែដ៏ឆ្ងាញ់ពិសា អមនឹងខ្យល់ត្រសៀកៗចេញពីបឹងធម្មជាតិ ថែមទាំងអាចគយគន់វាលស្រែ និងទិដ្ឋភាពភ្នំនៅក្បែរនោះទៀតផង។
លោកអ្នកអាចមកទស្សនារមណីយដ្ឋានភូមិស្លា នេះបាន ដោយមានទីតាំងស្ថិតនៅក្នុងភូមិកន្ត្រក ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មិនឆ្ងាយប៉ុន្មានពីភ្នំក្រោម ដោយអាចធ្វើដំណើរតាមផ្លូវក្រវាត់ក្រុងឆ្ពោះទៅកាន់ វត្ដចក ចូលតាមច្រកផ្សារកន្ដ្រក ប្រមាណជា ២ គីឡូម៉ែត្រ ៕
អត្ថបទ៖ ក្នុងស្រុក