Mason Greenwood អតីតតារាឆ្នើម Man United នឹងក្លាយជាឪពុកគេម្ដងទៀត

គាត់កំពុងរំពឹងថានឹងមានកូនទីពីរនៅក្នុងឆ្នាំថ្មីជាមួយដៃគូរបស់គាត់ Harriet Robson ។ គូស្នេហ៍មួយគូនេះបានស្វាគមន៍កូនស្រីរបស់ពួកគេឈ្មោះ Summer ក្នុងខែកក្កដាឆ្នាំមុន។

Untitled 2

Greenwood វ័យ 23 ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយ Marseille ក្នុងខែកក្កដា បន្ទាប់ពីក្លិបបារាំងបានយល់ព្រមលើតម្លៃ 26 លានផោនជាមួយ Manchester United ។

ខ្សែប្រយុទ្ធរូបនេះបានចំណាយពេលរដូវកាលមុនក្នុងការខ្ចីជើងនៅក្លិប Getafe របស់អេស្ប៉ាញ។ ប្រធានក្លិបនៅ Old Trafford បានសម្រេចចិត្តថាគាត់ត្រូវតែចាកចេញបន្ទាប់មានបញ្ហានៅក្នុងខែមករា 2022 ។

ប្រភពមួយបាននិយាយកាលពីម្សិលមិញថា ៖«Mason បានរីកចម្រើនច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីគាត់ក្លាយជាឪពុកគេ។

«គាត់ និង Harriet កំពុងរីករាយនឹងជីវិតគ្រួសារ បន្ទាប់ពិបានដោះស្រាយរឿងរ៉ាវរួចហើយ ដែលមានន័យថាគាត់អាចផ្តោតលើបាល់ទាត់របស់គាត់" ។

Untitled 3

Greenwood រកបាន ១០ គ្រាប់ក្នុង 36 ប្រកួតនៅ Getafe ហើយជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ក្លិប។ ចាប់តាំងពីផ្លាស់ទៅប្រទេសបារាំងក្នុងកិច្ចសន្យា 70,000 ផោនក្នុងមួយសប្តាហ៍ គាត់បានស៊ុតបាល់បញ្ចូលទីចំនួន 5 ដងដោយទាក់ទាញចំណាប់អារម្មណ៍ពី Barcelona ។

មុនពេលផ្ទេរទៅបារាំង Juventus, Atletico Madrid, Borussia Dortmund និងយ៉ាងហោចណាស់ក្លិប Premier League ចំនួនពីរចង់បានគាត់។ កាលនៅបិសាចក្រហម Greenwood ស៊ុតបញ្ចូលទីបាន 35 គ្រាប់ក្នុងការបង្ហាញខ្លួន 129 លើកសម្រាប់ United ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា

Avatar photo

Tel: