ប្រេស៊ីល​ផ្ដើមគំនិត​កោះហៅតែកីឡាករលេងក្លិបក្នុង​ប្រទេសទៅលេង​ជម្រើសជាតិ

ជម្រើសជាតិប្រេស៊ីល និងគំនិតនៃការហៅតែកីឡាករដែល​លេង​ក្នុង​លីគកំពូលប្រេស៊ីល Brasileirao មកលេងក្រុមជាតិ ត្រូវ​បានប្រធានាធិបតីលោក Lula គាំទ្រ។

GZrHAQOWIAQUVwT

​ប្រធានាធិបតីប្រេស៊ីលលោក Luiz Inácio Lula da Silva បាន​ថ្លែង​បន្ទាប់​ពី​ក្រុមជម្រើសជាតិ​ប្រេស៊ីលយក​ឈ្នះក្រុមជម្រើសជាតិឈីលី២ទល់១ ដោយ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​កីឡាកររបសា់​ក្លិបលីគប្រេស៊ីល Botafogo ថា៖ «អ្នក​នៅ​ខាង​ក្រៅ ​មិនប្រាកដថា​ល្អ​ជាង​អ្នក​ដែល​លេងនៅ​ទី​នេះ​ទេ»។

ប្រធានាធិតីរូប​នេះបានបង្ហាញការគាំទ្រ សម្រាប់គំនិតនៃការហៅតែកីឡាករពីក្របខណ្ឌ Brasileirao ទៅកាន់ក្រុមជម្រើសជាតិ ដោយលើកហេតុផលថា «មិនមានកីឡាករឆ្នើម« នៅបរទេស។

BRAZIL POLITICS LULA JOURNALISM

២គ្រាប់របស់​ប្រេស៊ីលដែលទទួលបានជ័យជម្នះលើក្រុមឈីលី ក្នុងការប្រកួតជម្រុះ World Cup បាន​ពី​ការស៊ុតបញ្ចូលទីរបស់កីឡាករ Luiz Henrique និង Igor Jesus ដែល​សុទ្ធតែជាកីឡាករមកពី Botafogo ។

ប្រធានាធិបតីប្រេស៊ីលលោក Luiz Inácio Lula da Silva បានមានប្រសាសន៍ថា ថ្មីៗនេះលោកបានជួបជាមួយប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ហើយបានស្នើលទ្ធភាពជ្រើសរើសតែកីឡាករដែលលេងនៅក្នុងប្រទេស ដែលនឹងដកកីឡាករដូចជា Vinícius, Rodrigo, Militão និង Endrick មកពី Real Madrid ឬ Raphinha មកពី FC Barcelona។

BRAZIL POLITICS LULA DA SILVA MEDIA MEETING

យោងតាមលោក ​​Lula បច្ចុប្បន្ន ក្នុងឍជម្រើសជាតិមិនទាន់មានកីឡាករដែល​ល្អដូច "Garrinchas ឬ Romários" នៅក្នុងក្រុមមកពីបរទេសនោះទេ។ ពួកគេគ្រាន់​តែ​ជា​«​ក្រុម​កីឡាករ​ក្មេងៗ​ដែល​មិន​ទាន់​ជាក្លាយជា​តារា»។

លោក​បាន​ស្នើ​ថា៖ «នៅ​ប្រេស៊ីល​មាន​កីឡាករ​ល្អ​មាន​គុណភាព​ដូច​គ្នា ដូច្នេះ​សូម​ផ្តល់​ឱកាស​ដល់​អ្នក​ដែល​នៅ​ទី​នេះ»។

ក្នុងនាមជាអ្នកគាំទ្រក្លិប Corinthians លោករីករាយនឹងការអត្ថាធិប្បាយលើព័ត៌មានកីឡាក្នុងពេលសម្ភាសន៍ ហើយថ្មីៗនេះបានរិះគន់ស្ថានភាពក្រុមរបស់គាត់ទាំងពីរដែលកំពុងស្ថិតក្នុងតំបន់កាត់ចោល ហើយក្រុមជម្រើសជាតិដែលបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 4 ក្នុងវគ្គជម្រុះដែលនៅលើតំបន់កាត់​ចោលត្រឹមតែ 3 ពិន្ទុប៉ុណ្ណោះ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា

Avatar photo

Tel: