គោលគំនិតនៃការច្នៃប្រឌិតឯកសណ្ឋានជម្រើសជាតិកម្ពុជាថ្មី

គោលគំនិតនៃការច្នៃប្រឌិតឯកសណ្ឋានជម្រើសជាតិកម្ពុជាថ្មី មានដូចខាងក្រោម៖

- ទី១ រចនាបថមានខ្លឹមសារ និងអត្ថន័យ ក្រោមប្រធានបទ "ពង្សាវតារ"

- ទី២ ការប្រើប្រាស់ ផ្កាចន្ទន៍ ផ្សារភ្ជាប់ជាមួយខ្លឹមសារ និងអត្ថន័យ ក្រោមប្រធានបទ "ពង្សាវតារ" ៈ

ក្បាច់ផ្កាចន្ទន៍ គឺជាផ្នែកមួយនៃប្រវត្តិសាស្រ្ដ និងវប្បធម៌របស់ខ្មែរ ដែលទម្រង់ក្បាច់រចនាទូទៅ ត្រូវបានប្រើប្រាស់ទៅលើសំពត់ សម្លៀកបំពាក់ គ្រឿងសម្ភារៈជាដើម របស់ដូនតាខ្មែរ តាំងពីសម័យបុរាណកាលមកដូចដែលមានឆ្លុះបញ្ជាំងលើសិលាចារឹក តាមប្រាសាទនានា។ ចំពោះសម័យកាលបច្ចុប្បន្នវិញ ការរចនាបថក្បាច់ផ្កាចន្ទន៍ ក៏មានការប្រើប្រាស់ នៅតាមសំពត់ ខោអាវ ស្ថាបត្យកម្ម វាយនភណ្ឌ និងសិប្បកម្ម ផ្សេងៗយ៉ាងទូលំទូលាយ។ ក្បាច់ផ្កាចន្ទន៍ ឆ្លុះបញ្ជាំងពីអរិយធម៌ វប្បធម៌ ប្រវត្តិសាស្រ្ត ទំនៀមទម្លាប់ និងសិល្បៈយ៉ាងសម្បូរបែបដ៏ជ្រាលជ្រៅរបស់ដូនតាខ្មែរ បន្តពីបុរាណកាលដល់បច្ចុប្បន្នកាលនេះ ដូច្នេះការប្រើប្រាស់ក្បាច់ផ្កាចន្ទន៍ក្នុងការរចនានេះ គឺតំណាងឱ្យ អត្ថន័យ និងខ្លឹមសារនៃពង្សាវតារខ្មែរ។

- ទី៣ ខ្លឹមសារអត្ថន័យ "ពង្សាវតារ" គោលគំនិតក្នុងការរចនាដកស្រង់អត្ថន័យពីបទពង្សាវតារខ្មែរ វគ្គទី៣៖

"ខ្មែរអើយចូរស្ដាប់សាវតារ ដែលបានចរចារ

បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង

តាំងចិត្តឱ្យធំ ខិតខំប្រឹងវិញ

បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើង

ឱ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ។"

ក្នុងវគ្គនេះមានអត្ថន័យ ដាស់តឿន កូនខ្មែរគ្រប់រូប ខំប្រឹងអភិវឌ្ឍន៍ខ្លួន ប្រទេសជាតិ និងវប្បធម៌ឱ្យបានប្រសើរឡើង ដូចដែលពង្សាវតារខ្មែរធ្លាប់មានពីបុរាណកាលនៅក្នុងប្រវត្តិសាស្រ្តខ្មែរ។ នេះគឺជាអត្ថន័យនៃការរចនា តាមប្រធានបទ "ពង្សាវតារ" របស់ឯកសណ្ឋានក្រុមជម្រើសជាតិថ្មី។

- ទី៤ ការតំរៀបក្បាច់ផ្កាចន្ទន៍នៅលើផ្ទៃសាច់ក្រណាត់ ដោយរៀបតាមលំនាំនៃកំពូលប៉មប្រាសាទអង្គរវត្តទាំងប្រាំ ពីលើលំហ ប្រសិនមើលចំពីខាងលើដែលមានផ្កាចន្ទន៍ដុំធំ ១ នៅចំកណ្ដាល និងមានជុំវិញនូវផ្កាចន្ទន៍ដុំតូចៗ ចំនួន៤ ដែលប្រាសាទអង្គរវត្ត គឺជាដួងព្រលឹងជាតិខ្មែរ បញ្ជាក់អំពីអរិយធម៌ វប្បធម៌ខ្មែរទាំងមូល។

- ទី៥ ពណ៌ខៀវចាស់ (ពណ៌ខៀវនៃទង់ជាតិខ្មែរ) តំណាងឱ្យសាមគ្គីភាព ដើម្បីបង្កើនភាពព្រៀប ធ្វើឱ្យពូជសាសន៍ និងអរិយធម៌ខ្មែរថ្កុំថ្កើងទៅបាន ដោយមានសាមគ្គីភាពជាកម្លាំងស្នូលរួមគ្នា។

462592146_1107959714663644_955373387669597924_n

462603161_1107960034663612_6681431557890135211_n

462603233_1107959617996987_7602136492595329439_n

462691839_1107959711330311_4278739282800468523_n

462697941_1107959587996990_4323032478930576552_n

462708727_1107959974663618_1202988191455681915_n

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា

Avatar photo

Tel: