រូបសំណាករបស់កីឡាករ Merih Demiral ត្រូវបានដាក់បង្ហាញនៅក្នុងទីក្រុង Balu ប្រទេសទួរគីនៅថ្ងៃនេះ ខណៈអភិបាលក្រុងក៏មានវត្តមានក្នុងការបង្ហាញរូបនេះដល់សាធារណជនផងដែរ។
គួរឲ្យកត់សម្គាល់ រូបសំណាកនេះបង្ហាញពីកីឡាករបាល់ទាត់ដែលធ្វើកាយវិការ លើកដៃទាំងពីរព្រមទាំងពន្លារម្រាមដៃចង្គុលនិងកូនដៃ ដែលគេហៅថា 'wolf salute' ដែលកាយវិការបែបនេះបានធ្វើឱ្យគាត់មានបញ្ហាកាលនៅយូរ៉ូ២០២៤។
ជាការកត់សម្គាល់ ក្នុងអំឡុងពេល Euros Demiral ត្រូវជាប់ពិន័យពីរប្រកួតសម្រាប់ការសម្តែងការអបអរសាទរគ្រាប់បាល់ដែលគេចាតទុកថាជាកាយវិការជ្រុលនិយម បន្ទាប់ពីស៊ុតបញ្ចូលទីក្នុងជ័យជម្នះរបស់តួកគីលើប្រទេសអូទ្រីស។
កាយវិការនេះត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមស្តាំនិយម Grey Wolves ដែលបានជំរុញឱ្យមានការស៊ើបអង្កេតរបស់ UEFA ដែលបានសន្និដ្ឋានថាសកម្មភាពរបស់ Demiral បានរំលោភលើស្តង់ដារកីឡា។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក