កូនប្រុសរបស់ Zidane លាឈប់ពីបាល់ទាត់នៅអាយុ 29 ឆ្នាំ ដើម្បីផ្តោតលើគ្រួសារ និងអាជីវកម្ម

Enzo Zidane កូនប្រុសរបស់អតីតគ្រូបង្វឹក Real Madrid លោក Zinedine Zidane បានចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ 29 ឆ្នាំ។

Untitled 2

Enzo លេងឱ្យ Real Madrid ចន្លោះឆ្នាំ 2004 ដល់ 2017 ប៉ុន្តែភាគច្រើនជាកីឡាករក្នុងក្រុមយុវជន។ គាត់​បាន​បង្ហាញ​ខ្លួន​តែ​ម្តង​សម្រាប់​ក្រុម​ឈុតធំ ​ក្រោមការដឹកនាំរបស់​ឪពុក​របស់​គាត់​។

Untitled ៣

ក្នុងឆ្នាំ 2017 Deportivo Alaves បានចុះហត្ថលេខាលើ Zidane ខណៈដែលនាយកកីឡា Sergio Fernandez បាន​រំពឹងលើសក្តានុពលរបស់គាត់ ប៉ុន្តែ Enzo បានបង្ហាញខ្លួនតែ 4 ដងឱ្យក្លិបមួយនេះ មុនពេលចាកចេញ។

Zidane ក៏បានលេងឱ្យ Lausanne, Rayo Mahadaonda, Avesh, Almeria, Rodez និងចុងក្រោយ Fuenlabrada មុនពេលព្យួរស្បែកជើងបាល់ទាត់របស់គាត់។

Untitled 1

ឥឡូវនេះអាជីពបាល់ទាត់របស់គាត់ត្រូវបានបញ្ចប់ហើយ Enzo Zidane មានបំណងផ្តោតលើគ្រួសាររបស់គាត់ដែលមានកូនស្រីបីនាក់។ គាត់ក៏នឹងបន្តការវិនិយោគអាជីវកម្មថ្មីរបស់គាត់ផងដែរ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា

Avatar photo

Tel: