ព្រះវិហារ៖ សាវម៉ាវ គឺជាផ្លែឈើមួយប្រភេទ ដែលជាចំណង់ចំណូលចិត្តប្រជាជនទូទៅភាគច្រើន តែការរកសាវម៉ាវដែលមានរសជាតិឆ្ងាញ់ តាមបែបធម្មជាតិ និងមានតម្លៃសមរម្យពិតជាពិបាកខ្លាំងណាស់។
តែពេលនេះអស់បារម្ភហើយ ដោយក្នុងនោះមានចម្ការសាវម៉ាវមួយកន្លែងនៅលើទឹកដីខេត្តព្រះវិហារ បានបើកឱ្យភ្ញៀវទេសចរ និងប្រជាជនទូទៅចូលទៅលេងកម្សាន្ត និងបេះផ្លែសាវម៉ាវពីដើមស្រស់ៗតែម្តង ដោយម្នាក់ចំណាយអស់ត្រឹមតែ 3$ តែប៉ុណ្ណោះ។ បន្ថែមពីអាចទទួលទានបានដោយសេរី អ្នកក៏អាចថតរូបលេងកម្សាន្តឱ្យសប្បាយអស់ចិត្តផងដែរ។
យោងតាមរយៈគណនីហ្វេសប៊ុកផេក We'r the Men បានសរសេររៀបរាប់ភ្ជាប់នឹងរូបភាពបន្ថែមផងដែរថា៖ « តោះទៅលេងចម្ការសាវម៉ាវ ហូបមួយឆ្អែតត្រឹមតែ3$ ថតរូបលេងយ៉ាងសប្បាយទៀតផង #បញ្ជាក់ហូបបានតែសាវម៉ាវទេតម្លៃនឹង ទីតាំងស្ថិតនៅភូមិអូរខ្លែងព័រ_សង្កាត់ប៉ាលហាល_ក្រុងព្រះវិហារខេត្តព្រះវិហារ»។
ដូច្នេះប្រសិនជាចង់ទទួលទានផ្លែសាវម៉ាវបែបធម្មជាតិមួយឆ្អែត និងថតរូបលេងបានមួយសេរី កុំភ្លេចឈាងទៅលេងចម្ការសាវម៉ាវ ដែលមានទីតាំងស្ថិតនៅភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ឬអាចទំនាក់ទំនងសួរទីតាំងតាមរយៈលេខទូរស័ព្ទ 017817117 និង 0888181555 ៕
អត្ថបទ៖ ក្នុងស្រុក