កីឡាករបាល់ទាត់ជនជាតិអ៊ុយរូហ្គាយ Juan Manuel Izquierdo បានទទួលមរណភាពកាលពីថ្ងៃអង្គារក្នុងអាយុ 27 ឆ្នាំនៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល ជាកន្លែងដែលគាត់បានសម្រាកនៅមន្ទីរពេទ្យតាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយជំងឺសរសៃឈាមខួរក្បាល។
កីឡាកររបស់ក្លិប Nacional ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Albert Einstein ក្នុងរដ្ឋធានីប្រេស៊ីល ជាកន្លែងដែលគាត់ត្រូវសង្គ្រោះឡើងវិញជាមួយនឹងឧបករណ៍អុកស៊ីសែននៅពេលមកដល់ បន្ទាប់ពីកើតអការៈគាំងបេះដូង ដែលបណ្តាលឱ្យមានការខូចខាតសរសៃប្រសាទដែលមិនអាចបកក្រោយត្រឡប់វិញបាន។
ចាប់តាំងពីពេលនោះមក គ្រូពេទ្យបានទុកគាត់ឱ្យស្ងប់ស្ងាត់ និងពាក់ម៉ាស៊ីនជំនួយខ្យល់អុកស៊ីសែន នៅក្នុងបន្ទប់ថែទាំពិសេស។ ទោះបីជាមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យក៏ដោយជំងឺរបដស់គាត់មិនអាចត្រឡប់ក្រោយបានទេ។
ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗកាលពីថ្ងៃចន្ទ ជាមួយនឹង "ស្ថានភាពសរសៃប្រសាទធ្ងន់ធ្ងរ" ។ កីឡាករដែលចូលលេងក្នុងនាមជាកីឡាករបម្រុងហើយចូលនៅតង់ទីពីរបានដួលសន្លប់ បន្ទាប់ពីមានបញ្ហាចង្វាក់បេះដូងនៅនាទីចុងក្រោយនៃការប្រកួតរវាង Nacional និង Sao Paulo ក្នុងជើងទីពីរនៃពានរង្វាន់ Libertadores ជុំទី 16 ។
គាត់ត្រូវបានគេដឹកចេញពីទីលានក្នុងរថយន្តសង្គ្រោះបន្ទាន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដែលជាកន្លែងដែលគាត់ត្រូវបានអមដំណើរគ្រប់ពេលវេលាដោយក្រុមគ្រួសាររបស់គាត់ និងគណៈប្រតិភូមកពី Nacional ។ ឧបទ្ទវហេតុនេះបានធ្វើឱ្យកីឡាបាល់ទាត់អ៊ុយរូហ្គាយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានផ្អាកសកម្មភាពរបស់ខ្លួនកាលពីចុងសប្តាហ៍មុន ហើយនឹងបដិសេធមិនលេងនៅចុងសប្តាហ៍ខាងមុខនេះផងដែរ។
តារាបាល់ទាត់ជាច្រើនរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ដូចជាខ្សែការពារ José María Giménez (Atlético Madrid) ខ្សែបម្រើ Fede Valverde (Real Madrid) និងខ្សែប្រយុទ្ធ Luis Suárez (Inter Miami) បានផ្ញើសារលើកទឹកចិត្តក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
នៅប្រទេសប្រេស៊ីល កីឡាករនៅក្លិប Sao Paulo ក៏បានប្រមូលផ្តុំគ្នាជុំវិញខ្សែការពារអ៊ុយរូហ្គាយ ហើយកាលពីថ្ងៃអាទិត្យពួកគេបានពាក់អាវជាមួយនឹងសារនៃការគាំទ្រមុនពេលប្រកួតលីគប្រេស៊ីលរបស់ពួកគេជាមួយនឹងក្រុម Vitória ។ ហ្វឹកហាត់នៅក្លិប Atlético Cerro កីឡាករ Izquierdo បានចំណាយពេលភាគច្រើនក្នុងអាជីពរបស់គាត់នៅអ៊ុយរូហ្គាយ ជាកន្លែងដែលគាត់ក៏លេងឱ្យ Liverpool Montevideo, Wanderers និង Peñarol ផងដែរ។ ក្លិបក្រៅ ប្រទេសដែលគាត់លេង កឺមានតែ Atlético San Luis ក្នុងប្រទេសម៉ិកស៊ិកតែមួយប៉ុណ្ណោះ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក