តើ Real Madrid ត្រូវ​បង់​លុយ​ប៉ុន្មាន ពេលកីឡាករវ័យក្មេង Endrick ស៊ុតបញ្ចូលទីម្ដងៗ?

កីឡាករ Endrick ដែល​ជា​កីឡាករ​ប្រេស៊ីល​វ័យ​ក្មេង​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់​គេ​សម្រាប់ Real Madrid ក្នុង​ការ​ប្រកួត​ជាមួយ Valladolid កាល​ពី​ពេល​ថ្មីៗ​នេះ ហើយទទួល​បាន​ប្រាក់រង្វាន់​ដែល​មាន​ចែង​ក្នុង​កិច្ចសន្យា​របស់​គាត់។

Untitled 1

យោងតាមរបាយការណ៍ពី ge.globo រាល់ Endrick ស៊ុតបញ្ចូលទី ការបញ្ជូនបាល់(Assist) ឬក៏ការ​ស៊ុត​បាល់ប៉េណាល់ទី Real Madrid នឹង​ត្រូវ​បង់​លុយ​រង្វាន់​ម្ដងៗ ៣៥០០០ដុល្លារទៅឱ្យ Palmeiras រហូតដល់ឆ្នាំ២០៣០។ ការបង់ប្រាក់ទាំងនេះគឺជាផ្នែកមួយនៃកញ្ចប់ប្រាក់រង្វាន់ដែលអាចសរុបរហូតដល់ 12.5 លានដុល្លារសម្រាប់ក្លិបប្រេស៊ីល អាស្រ័យលើការបង្ហាញគុណផលលេងរបស់កីឡាករ។

X720

កិច្ចសន្យានេះក៏រួមបញ្ចូលផងដែរនូវការបង់ប្រាក់សម្រាប់ព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀតដូចជា $75,000 សម្រាប់ការប្រកួតនីមួយៗដែល Endrick ចាប់ផ្តើមក្នុងជម្រើស១១នាក់ដំបូង និងលេងយ៉ាងហោចណាស់ 45 នាទីឡើងទៅ។

លើសពីនេះ មានកុងត្រាដែលអាចមើលឃើញថា Palmeiras ទទួលបានចន្លោះពី 500,000 ដុល្លារទៅ 2 លានដុល្លារ ប្រសិនបើ Real Madrid ឈ្នះ UEFA Champions League ជាមួយនឹង Endrick ចាប់ផ្តើមក្នុងជម្រើស១១នាក់ជាច្រើន​ប្រកួត។

Real Madrid ក៏ត្រូវ​រ៉ាប់រងពានរង្វាន់បុគ្គលផងដែរ៖ ប្រសិនបើ Endrick ឈ្នះ Golden Boy, Ballon d'Or ឬបញ្ចប់ក្នុងចំណោមកំពូលទាំងបីក្នុងពានរង្វាន់ FIFA The Best នោះ Palmeiras អាចទទួលបានបន្ថែមពី 1 ទៅ 2 លានដុល្លារ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា

Avatar photo

Tel: