Fabrizio Romano៖ Bruno Fernandes យល់ព្រមបន្តកុងត្រាជាមួយ Man United ហើយ

យោងតាមលោក Fabrizio Romano បានឱ្យដឹងថា Man United បានចុះកិច្ចព្រមព្រៀងជាមួយ Bruno Fernandes លើកិច្ចសន្យាថ្មីរយៈពេល 3 ឆ្នាំបន្ថែមទៀត។

Untitled 2

កិច្ចព្រមព្រៀងថ្មីនឹងមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2027 ជាមួយនឹងជម្រើសក្នុងការបន្តវារហូតដល់មួយរដូវកាលបន្ថែមទៀត (រហូតដល់ឆ្នាំ 2028)។

ខណៈពេលដែលប្រាក់ខែពិតប្រាកដមិនត្រូវបានលើកឡើង តែលោក Romano អះអាងថា ប្រាក់ឈ្នួលរបស់ Bruno នឹងធ្វើឱ្យគាត់ក្លាយជាអ្នករកចំណូលបានច្រើនជាងគេរបស់ក្លិប។

Fernandes គួរតែកាន់ប៊ិកសម្រក់ទឹកខ្មៅចុះហត្ថលេខាជាផ្លូវការមុនពេលបញ្ចប់នៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ កីឡាករវ័យ 29 ឆ្នាំរូបនេះគឺជាកីឡាករដ៏ល្អសម្រាប់ក្លិបចាប់តាំងពីចូលរួមនៅក្នុងឆ្នាំ 2020 ។

Untitled 2

គាត់បានស៊ុតបញ្ចូលទីបាន 79 គ្រាប់ និងបញ្ជូនបាល់ចំនួន 66 ក្នុងការបង្ហាញខ្លួន 233 លើកមកទល់ពេលនេះ ដោយបានជួយក្រុមបិសាចក្រហមឈ្នះពានរង្វាន់ Carabao Cup និង FA Cup ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា

Avatar photo

Tel: