កម្មវិធីអាហារពេលល្ងាចជាមួយក្រុម Arsenal លោក Mikel Arteta ធ្លាប់បានជួលក្រុមអ្នកជំនាញលូកហោប៉ៅដោយសម្ងាត់ដើម្បីលួចទូរស័ព្ទ និងកាបូប និងរបស់មានតម្លៃពីកីឡាករ។
នៅពេលដែលគ្រូបង្វឹកសញ្ជាតិអេស្បាញបានសុំឱ្យក្រុមនេះលាតហោប៉ៅរបស់ពួកគេពេលហូបអាហារហើយ ក្រុមកីឡាករជាច្រើនបានដឹងថាវត្ថុមានតម្លៃទាំងអស់របស់ពួកគេបាត់។
យោងតាម The Athletic អ្នកចាត់ការរូបនេះបានបង្រៀនកីឡាករអំពីសារៈសំខាន់នៃការប្រុងប្រយ័ត្ន និងត្រៀមខ្លួនគ្រប់ពេលវេលា។ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់ Arteta បង្ហាញពីការយកចិត្តទុកដាក់របស់គាត់ ចំពោះភាពប្រសើរឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យក្រុម និងវប្បធម៌របស់ Arsenal មានភាពប្រសើរឡើង។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក