កាសែត The Times បានរាយការណ៍ថា Enzo Fernandez នឹងត្រូវបានតែងតាំងជាអនុប្រធានក្រុម Chelsea នៅរដូវកាលនេះ។
លោក Enzo Maresca នឹងផ្លាស់ប្តូរក្រុមអ្នកដឹកនាំលើទីលាន បន្ទាប់ពីការចាកចេញរបស់ Conor Gallagher ដែលជាអនុប្រធានក្រុមម្នាក់។ Reece James ត្រូវបានគេរំពឹងថានឹងបន្តធ្វើជាប្រធានក្រុមដដែល។
កីឡាករអន្តរជាតិអាហ្សង់ទីនបានពាក់ស្លាកដៃប្រធានក្រុម បន្ទាប់ពី James ត្រូវបានប្ដូរចេញក្នុងការប្រកួតមិត្តភាពរបស់ក្រុមតោខៀវជាមួយក្រុម Real Madrid ។
ខ្សែបម្រើរូបនេះបានបង្ហោះរូបខ្លួនឯង និងមិត្តរួមក្រុមអាហ្សង់ទីន ច្រៀងបទជេរប្រមាថ រើសអើងជាតិសាសន៍ និងពាក្យអសុរស ប៉ុន្តែការនិយាយសុំទោសជាសាធារណៈកាលពីប៉ុន្មានថ្ងៃមុន ល្មមគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាបាត់ទៅហើយ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក