Martin Braithwaite គិតចង់ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្លិប Espanyol នេះបើយោងតាមសរសេរព័ត៌មាន Diego Pico របស់កាសែត Marca ។
កីឡាករសញ្ជាតិដាណឺម៉ាក ត្រូវបានគេនិយាយថា មិនសប្បាយចិត្តជាមួយនឹងម្ចាស់ក្លិបបច្ចុប្បន្ន ដែលបានចោទ គាត់ថាមិនគោរពកិច្ចសន្យាក្នុងឆ្នាំ 2023 ។ Braithwaite ឥឡូវនេះបានចាកចេញពី Espanyol ទៅចូលរួមជាមួយក្លិបប្រេស៊ីល Gremio ជាក្លិបមួយដែលកីឡាករ Luis Suarez ធ្លាប់លេងឱ្យ។
បុរសវ័យ៣៣ឆ្នាំរូបនេះបានវិនិយោគយ៉ាងខ្លាំងក្នុងអាជីវកម្មអចលនទ្រព្យ។ គាត់ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតនៅលើពិភពលោក ទោះបីជាគាត់ផ្ទាល់បានបដិសេធពាក្យចចាមអារ៉ាមទាំងនោះក៏ដោយ។
Braithwate លេងឱ្យ Barcelona ពីឆ្នាំ 2020 ដល់ 2022 ដោយបង្ហាញខ្លួនបាន 58 ប្រកួត និងស៊ុតបញ្ចូលទីបាន 15 គ្រាប់ក្នុងនាមជាខ្សែប្រយុទ្ធ។ គាត់បានបញ្ចប់រដូវកាលមុនក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់លីគទី២អេស្ប៉ាញដោយជួយឱ្យ Espanyol ឡើងមកលីគកំពូលអេស្ប៉ាញ La Liga។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក