ព្រឹកថ្ងៃទី១ខែសីហាទៅហើយ ប៉ុន្តែទីផ្សារដោះដូរកីឡាកររបស់ Liverpool នៅតែស្ងាត់ ទោះបីទីផ្សារនេះបានបើកតាំងពីថ្ងៃទី 14 ខែមិថុនាក៏ដោយ។
ហង្សក្រហមគឺជាក្រុមតែមួយគត់នៅ Premier League ដែលមិនទាន់បានចុះហត្ថលេខាកីឡាករនៅឡើយទេ។ តាមពិតទៅ មានក្រុមតែពីរប៉ុណ្ណោះក្នុងបញ្ជីឈ្មោះលីគកំពូលទាំងប្រាំរបស់អឺរ៉ុប ដែលមិនបានចុះហត្ថលេខាលើអ្នកណាម្នាក់គឺក្រុមហង្សក្រហម Liverpool និងក្រុមបារាំង Montpellier ។
Liverpool ត្រូវបានគេយល់ថាកំពុងដេញថ្លៃកីឡាករនៅនាទីចុងក្រោយ ខណៈដែលលោក Arne Slot ធ្លាប់បាននិយាយថាគាត់នឹងមានការភ្ញាក់ផ្អើលប្រសិនបើគ្មានអ្នកមកដល់ថ្មីនៅនាទីចុងក្រោយ។
ហង្សក្រហមត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរកីឡាករ Anthony Gordon កាលពីទីផ្សារដោះដូរទើបនឹងបើក ប៉ុន្តែមកដល់ពេលនេះគ្មានអ្វីឈានទៅមិខនោះទេ។ គេរាយការណ៍ថា Liverpool កំពុងស្វែងរកការចុះហត្ថលេខាលើខ្សែការពារកណ្តាល ខ្សែបម្រើ និងខ្សែប្រយុទ្ធម្នាក់ទៀត។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក