Manchester City ត្រូវបានពិន័យជាប្រាក់ជាង 2 លានផោនសម្រាប់ការបំពានច្បាប់ចំនួន 22 ករណីជុំវិញការពន្យារពេលនៃការចាប់ផ្តើមការប្រកួតក្នុងរយៈពេលពីររដូវកាលចុងក្រោយនេះ។ City បានសុំទោសចំពោះការយឺតយ៉ាវនេះ ហើយបានយល់ព្រមបង់ប្រាក់ពិន័យទៅ Premier League ។
សេចក្តីថ្លែងការណ៍ពី Premier League សរសេរថា៖ " Premier League និង Manchester City FC បានចុះកិច្ចព្រមព្រៀងដាក់ទណ្ឌកម្ម បន្ទាប់ពីក្លិបបានទទួលស្គាល់ថាខ្លួនបានបំពានច្បាប់ Premier League L.33 ទាក់ទងនឹងកាតព្វកិច្ចចាប់ផ្តើម និងចាប់ផ្តើមការប្រកួតឡើងវិញ។
“ការបំពានទាក់ទងនឹងការប្រកួត Premier League មួយចំនួនក្នុងអំឡុងរដូវកាល 2022/23 និង 2023/24។ ច្បាប់ទាក់ទងនឹងការចាប់ផ្តើមប្រកួត និងការចាប់ផ្តើមឡើងវិញ ជួយឱ្យប្រាកដថាការរៀបចំការប្រកួតត្រូវបានកំណត់តាមស្តង់ដារវិជ្ជាជីវៈខ្ពស់បំផុត និងផ្តល់ភាពប្រាកដប្រជាដល់អ្នកគាំទ្រ និងក្លិបដែលចូលរួម។ វាក៏ធានាផងដែរនូវការផ្សាយនៃការប្រកួតលីគចំនួន 380 ជុំវិញពិភពលោកត្រូវបានរក្សាទុកតាមកាលវិភាគ»។
មិនមានមនុស្សជាច្រើនទេដែលបានដឹងអំពីច្បាប់មួយនេះ ។ នៅពេលក្រុមណាមួយមិនអាចចាប់ផ្តើមការប្រកួតតាមពេលកំណត់ពួគគេនឹងត្រូវពិន័យ។ ឧបទ្ទវហេតុមួយបានធ្វើឱ្យ Man City ពន្យារពេលការចាប់ផ្តើមត្រឹមតែ 79 វិនាទី ប៉ុន្តែវាគ្រប់គ្រាន់ធ្វើឱ្យគេពិន័យ 100,000 ផោន។
ក្លិបបានធ្វើសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖ «ក្លិបបានសុំទោស និងរំឭកដល់កីឡាករ និងក្រុមគ្រូបង្វឹករបស់ខ្លួនអំពីការទទួលខុសត្រូវរបស់ខ្លួន»។
Man City នៅតែស្ថិតក្រោមការស៊ើបអង្កេតដោយ Premier League ជុំវិញការចោទប្រកាន់ចំនួន 115 ករណីទាក់ទងនឹងសេចក្តីសម្រេចជាច្រើនរួមទាំងបទប្បញ្ញត្តិហិរញ្ញវត្ថុ។ ការចោទប្រកាន់ទាក់ទងនឹងការបំពានបទប្បញ្ញត្តិចាប់ពីរដូវកាល 2009/2010 ។ ម្ចាស់ជើងឯក Premier League បដិសេធយ៉ាងម៉ឺងម៉ាត់នូវទង្វើខុសឆ្គងទាំងនេះ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក