Kylian Mbappe បានក្លាយជាម្ចាស់ភាគហ៊ុនដ៏ធំនៃក្លិបបារាំង Caen ដែលបច្ចុប្បន្នលេងនៅ Ligue 2 នេះបើយោងតាមលោក Stephane Bianchi និង Benjamin Quarez អ្នកសារព័ត៏មានរបស់ Le Parisien ។
កីឡាករវ័យ 25 ឆ្នាំរូបនេះមិនដែលលេងឱ្យក្លិប Caen ក្នុងអាជីពរបស់គាត់នោះទេ ហេតុអ្វីបានជាគាត់ទិញក្លិបមួយនេះ? អ្នកខ្លះផ្ដល់យោបល់ថា នេះជាកាយវិការដ៏សប្បុរសរបស់បុរសជនជាតិបារាំងដែលធ្លាប់ស្និទ្ធស្នាលនឹងការចូលរួមជាមួយពួកគេកាលពីក្មេង។ ក្នុងឆ្នាំ 2012 Kylian មានកិច្ចព្រមព្រៀងពាក្យសំដីមួយដើម្បីចុះហត្ថលេខាឱ្យ Caen ប៉ុន្តែពួកគេត្រូវបានគេកាត់ចោលទៅលីគក្រោម ហើយមិនអាចមានលទ្ធភាពទិញគាត់បានទៀតទេ។
នេះគឺជាចំណុចរបទដ៏ធំមួយសម្រាប់ភាគីទាំងពីរ ខណៈដែលពួកគេទាក់ទងគ្នាអស់រយៈពេល 3 ឆ្នាំ។ ជាលទ្ធផល Mbappe បានចូលរួមជាមួយ Monaco ជំនួសវិញ ដែលគាត់បានប្រែក្លាយល្អបំផុតម្នាក់ដូចដែលយើងដឹងលឺនាពេលបច្ចុប្បន្ននេះ។
ក្លិប Caen មួយនេះធ្លាប់មានបញ្ហាហិរញ្ញវត្ថុត្រូវធ្លាក់ទៅលេងនៅលីកទី២ ហើយមានបំណុលច្រើនទៀតផង។ តើ Kylian នឹងសងបំណុលទាំងនេះ ហើយប្រែក្លាយ Caen ទៅជាក្លិបបារាំងដ៏ល្អបំផុតមួយឬ? គ្មាននរណាដឹងច្បាស់ទេ យើងនឹងរងចាំមើលបន្តទៀត។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក