ក្លិប Barcelona បានបញ្ជាក់ថា 95% នៃកៅអី VIP នៅកីឡដ្ឋាន Camp Nou ត្រូវបានលក់អស់ បើទោះបីជាកីឡដ្ឋានកំពុងសាងសង់នៅឡើយក៏ដោយ។
Barca និយាយថាសំបុត្រភាគច្រើនដែលដែលក់អស់ ត្រូវបានគេទិញគិតជាកិច្ចសន្យារយៈពេលវែងចន្លោះពី 8 ទៅ 10 ឆ្នាំ" ។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ Barcelona កំពុងព្យាករណ៍ថាកីឡដ្ឋាន Camp Nou ថ្មីនឹងនាំមកនូវប្រាក់ចំណូលប្រចាំឆ្នាំចំនួន 120 លានអឺរ៉ូនៅពេលដែលវាសាងសង់រួចរាល់។
ស្ថិតក្នុងពេលនេះ Camp Nou កំពុងតែធ្វើនៅ ឡើយ ហើយមិនទាន់មានសញ្ញាថានឹងចប់ក្នុងពេលឆាប់ៗនេះទេ ប៉ុន្តែ Barca អាចរកលុយពីកីឡដ្ឋានមួយនេះរួចទៅហើយ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក