យោងតាមសារព័ត៌មាន Manchester Evening News អ្នកចាំទី Radek Vitek និងខ្សែប្រយុទ្ធ Joe Hugill គ្រោងនឹងចាកចេញពី Manchester United ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះ។
អ្នកចាំទី Vitek ដែលជាប់ឈ្មោះ Man Of The Match ក្នុងការប្រកួតរបស់ Man Utd ចាញ់ Rosenborg 1-0 បានជួយសង្គ្រោះគ្រាប់បាល់ជាច្រើន ប៉ុន្តែបែរជារបូតគ្រាប់បាល់ក្នុងម៉ោងបន្ថែម។ ទន្ទឹមនឹងនោះ Hugill បានបង្ហាញគុណផលគួរឱ្យចាប់អារម្មណ៍ដោយការស៊ុតបាល់បញ្ចូលទីក្នុងជ័យជម្នះ 2-0 ទល់នឹង Rangers នៅកីឡដ្ឋាន Murrayfield ។
ស្របពេល Andre Onana ត្រឡប់មកវិញ Vitek ជាកីឡាករបម្រុង ក្នុងការប្រកួតជាមួយ Rangers ខណៈដែល Hugill ចូលលេងក្នុងវគ្គទី២។ Vitek ធ្លាប់បានខ្ចីជើងនៅ Accrington Stanley នៅជើងទី២ក្នុងរដូវកាលមុន ខណៈដែល Hugill ខ្ចីជើងពេញមយយរដុវកាលនៅក្លិប Burton ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក