Liverpool មានភាពយឺតយ៉ាវក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2024 ហើយមិនទាន់បានចុះហត្ថលេខាលើកីឡាករលេចធ្លោណាម្នាក់សម្រាប់លោក Arne Slot ដែលជាអ្នកចាត់ការថ្មីនីឡើយទេ។
យោងតាមកាសែត Daily Mail លោក Lewis Steele ការអះអាងដែលថាហង្សក្រហមជិតចុះហត្ថលេខាលើ Takefusa Kubo តែយ៉ាងណា! វាគ្រាន់តែជាពណ៌មានចចាមអារ៉ាមប៉ុណ្ណោះ។
Slot ពិតជាចង់បានឱកាសក្នុងការវាយតម្លៃយ៉ាងពេញលេញពីគុណភាពនៃក្រុម Liverpool របស់គាត់ក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅមុនរដូវកាលថ្មីមកដល់។
គាត់ចង់ផ្តល់ឱកាសដល់កីឡាករម្នាក់ៗ ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ មុននឹងសម្រេចចិត្តថាមុខតំណែងណាដែលចាំបាច់ត្រូវពង្រឹងជាមួយនឹងកីឡាករត្រូវចុះហត្ថលេខាថ្មី។
ជាលទ្ធផល ថ្នាក់ដឹកនាំរបស់ Liverpool នឹងអនុវត្តវិធីសាស្រ្តអត់ធ្មត់ក្នុងការចុះហត្ថលេខាលើកីឡាករថ្មីនៅរដូវក្តៅនេះ ហើយអាចនឹងបន្តរហូតដល់ខែសីហា ដើម្បីទទួលបានអ្វីៗដំណើរការឡើងវិញ។
ហង្សក្រហមត្រៀមប្រកួតជាលើកដំបូងនៅថ្ងៃទី 26 ខែកក្កដា ទល់នឹង Real Betis នៅសហរដ្ឋអាមេរិក។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក