Arsenal បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរក្សា Gabriel Jesus ដោយច្រានចោលរបាយការណ៍នៃការចាប់អារម្មណ៍ពីក្លិបអារ៉ាប៊ីសាអូឌីត នេះបើយោងតាម FootballTransfers ។
ខ្សែប្រយុទ្ធវ័យ 27 ឆ្នាំបានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ ដោយបានស៊ុតបញ្ចូលទីក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយ Leyton Orient កាលពីថ្ងៃសៅរ៍។ រូបគេហាក់រឹងប៉ឹងជាងមុន បន្ទាប់ពីញ៉ាំញីដោយរបួសកាលពីរដូវកាលមុន។
Jesus ហាក់ដូចជារក្សាកាយសម្បទារឹងមាំជាងមុន បន្ទាប់ពីសម្រាកមួយរយៈនៅរដូវក្តៅ ហើយគេសន្មតការកែប្រែកាយសម្បាទាឱ្យល្អឡើងវិញនេះ ក្រោមការពិភាក្សាប្រកបដោយផលិតភាពជាមួយអ្នកចាត់ការ Mikel Arteta និងនាយកបច្ចេកទេសលោក Edu ។
ទោះបីជាមានពាក្យចចាមអារ៉ាមអំពីការពិភាក្សាដ៏មានសក្តានុពលជាមួយក្លិបអារ៉ាប៊ីសាអូឌីតក៏ដោយក៏ Arsenal នៅតែអះអាងថាគាត់មិនមែនជាកីឡាករសម្រាប់លក់ទេ ជំហរនេះស្របនឹងការឆ្លើយតបរបស់ពួកគេចំពោះទំនាក់ទំនងពីមុនជាមួយ Juventus ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក