Liverpool មិនអាចធានាលើរឿងនេះ ទើបបណ្ដោយឱ្យ Man Utd ទិញបាន Leny Yoro

របាយការណ៍ James Pearce រាយការណ៍ថា Liverpool មិនអាចផ្តល់ឱ្យ Leny Yoro នូវពេលវេលាលេងលើទីលានឱ្យបានគ្រប់គ្រាន់ ប្រសិនបើគាត់ផ្ទេរទៅលេងជាមួយពួកគេនៅរដូវកាលក្រោយ។

Untitled 1

ហង្សក្រហម Liverpool បានដកខ្លួនពីការប្រកួតប្រជែងជាមួយពីបិសាចក្រហម ដោយសារតែពួកគេមានវត្តមានរបស់ Virgil van Dijk, Ibrahima Konate, Jarell Quansah និង Joe Gomez សម្រាប់តំណែងការពារកណ្តាលដ៏ល្អរួចទៅហើយ។

Manchester United អាចផ្តល់ជូនកីឡាករសញ្ជាតិបារាំងរូបនេះជាកន្លែងចាប់ផ្តើមក្នុងឍជម្រើស១១នាក់ ស្របពេលក្លិបក៏បានចំណាយលុយខ្ពស់បំផុតដែរគឺ ៦២ លានអឺរ៉ូ បូកនឹងប្រាក់បន្ថែម ៨ លានអឺរ៉ូ។

Untitled 3

Yoro បានចូលរួមជាមួយបិសាចក្រហមជាផ្លូវការហើយ។ Liverpool អាចនឹងពិចារណាទិញយក Piero Hincapie របស់ Bayer Leverkusen ក្នុងពេលនេះ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា

Avatar photo

Tel: