ពេលអ្នកពិបាកចិត្តខ្លាំង ចូរលះបង់វត្ថុទាំង ៤ នេះចោលទៅ ដើម្បីបន្ធូរសម្ពាធដែលតានតឹង

ប្រហែលជាគ្មាននរណាម្នាក់អាចជៀសផុតពីការថប់បារម្ភ ឬ ការបាក់ទឹកចិត្តបាននោះទេ មនុស្សគ្រប់រូបត្រូវប្រឈមមុខនឹងការលំបាក ប្រសិនបើអ្នកដាក់សារៈសំខាន់ខ្លាំងពេកទៅលើការចំណេញ ឬ ការបាត់បង់កេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ នោះអ្នកនឹងរងទុក្ខដោយការសោកស្ដាយ។ ចូរប្រឈមមុខនឹងវាដោយអាកប្បកិរិយាសុទិដ្ឋិនិយម ហើយបោះបង់រឿងអាក្រក់ៗនៅក្នុងចិត្តរបស់អ្នក ទើបអ្នកអាចមានជីវិតកាន់តែរីករាយ។

Cover Copy

១.បំបាត់ការអន់ចិត្ត និងទុក្ខព្រួយ៖ ជីវិតមនុស្សមិនតែងតែរលូនទេ នឹងមានផ្ទៃមេឃពណ៌ខៀវស្រឡះ មេឃងងឹត និងពពក នឹងមានកាលៈទេសៈអំណោយផល និងមានទុក្ខលំបាក។ ការអន់ចិត្តនាំឱ្យបាត់បង់ហេតុផល និងអាចបង្កើតជីវិតដ៏ខ្មៅងងឹត ហើយក៏អាចនាំអ្នកទៅកាន់ភាពខ្ទេចខ្ទាំនៃជីវិត។ ទន្ទឹមនឹងការអាក់អន់ចិត្ត ទុក្ខព្រួយក៏លេចឡើងជារៀងរាល់ថ្ងៃ វាជាថ្នាំពុលដែលជ្រាបចូលទៅក្នុងខ្លួនបន្តិចម្តងៗ។ អ្វីគ្រប់យ៉ាងគួរតែធ្វើតាមធម្មជាតិ ទោះមានអ្វីកើតឡើងក៏ដោយ ដោះស្រាយវាដោយស្ងប់ស្ងាត់។ តាមពិតទៅ ក្នុងជីវិត ព្រឹត្តិការណ៍ល្អ ឬ អាក្រក់ ត្រូវបានកំណត់ដោយស្ថានភាពចិត្តរបស់យើង។ បើអ្នកចាត់ទុករឿងទាំងនោះដើម្បីបង្ហាត់ខ្លួនឯង នោះអ្នកនឹងប្រសើរឡើងពីទីនោះ។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថាវាជាទុក្ខនោះមានសម្ពាធមកលើអ្នក នោះវានឹងកើនឡើងទ្វេដង។ នេះអាស្រ័យលើស្ថានភាពចិត្តរបស់អ្នក បើចេះអត់ទោស និងបំបាត់ការអន់ចិត្ត ដាក់ខ្លួនអ្នកនៅក្នុងទីតាំងរបស់អ្នកដទៃ ដូច្នេះអ្នកអាចនឹងមានទស្សនៈវិជ្ជមានមកវិញ។

IMG_0880

២.អត់ធ្មត់ និងបំបាត់ភាពខ្ជិលច្រអូស៖ ពេលមនុស្សខឹងនឹងមិនចេះវែកញែក ហើយនិយាយពាក្យជេរប្រមាថដល់អ្នកដទៃ ដែលនាំឱ្យខូចសន្តិភាពទាំងសងខាង ហើយនាំមកនូវជម្លោះ។ នៅពេលអ្នកខឹង ជាដំបូងកុំនិយាយ អ្នកគួរតែដកដង្ហើមវែងៗ កាត់បន្ថយអារម្មណ៍របស់អ្នកបន្តិច បើមិនដូច្នេះទេ ប្រាកដជាគ្មានផលល្អឡើយ។ វាដូចគ្នាជាមួយនឹងភាពខ្ជិលច្រអូស ច្រើនតែមានចិត្តអាស្រ័យ ហើយចង់តាំងលំនៅក្នុងសភាពបច្ចុប្បន្ន ដោយគ្មានឆន្ទៈចង់រីកចម្រើន។ បើអ្នកចង់បានអនាគតល្អ អ្នកត្រូវតែព្យាយាមឱ្យអស់ពីសមត្ថភាព។ បើអ្នកចង់ធ្វើរឿងអស្ចារ្យ អ្នកត្រូវមានការអត់ធ្មត់ខ្លាំង មិនមែនអង្គុយចាំតែកើតទុក្ខរអ៊ូថាខ្លួនគ្មានបានការនោះទេ។

IMG_0881

៣.លះបង់ភាពអវិជ្ជមាន និងការច្រណែន៖ ការគិតអវិជ្ជមាន និងការច្រណែន គឺជាថ្នាំពុលមួយប្រភេទ ដែលអាចធ្វើឲ្យមនុស្សបាត់បង់ខ្លួនឯង ហើយថែមទាំងនាំពួកគេទៅរកសេចក្តីស្លាប់ថែមទៀត។ ពេលឃើញអ្នកដទៃរស់នៅល្អ អ្នកគិតភ្លាមថា "ចាំមើលថាគេអាចរស់នៅបានល្អដល់ពេលណា? សេចក្តីច្រណែននឹងតោងជាប់ចិត្តរបស់អ្នកបន្តិចម្តងៗ ធ្វើឱ្យចិត្តរបស់អ្នកពោរពេញដោយគំនិតអាក្រក់ ចិត្តមិនស្ថិតស្ថេរ និងក្លាយជាមនុស្សអគតិ។ តាមពិត មនុស្សគ្រប់រូបមានមាគ៌ារៀងខ្លួន មិនចាំបាច់មានចិត្តច្រណែនក៏មិនចាំបាច់ “ប្រាថ្នា” ឲ្យដូចគេដែរ ពិភពលោកនេះធំទូលាយ ប៉ុន្តែការគិតរបស់មនុស្សតូចម្ល៉េះ ហេតុអ្វីបានជាត្រូវចាក់សោ ខ្លួនឯងនៅក្នុងទ្រុងពោរពេញទៅដោយភាពកខ្វក់ និងថ្នាំពុល? សូមឈប់គិតពីរឿងអស់ទាំងនេះ ព្យាយាមបំពេញកាតព្វកិច្ចរបស់អ្នកឱ្យបានល្អ ហើយធ្វើអ្វីដើម្បីអោយជីវិតអ្នកមានន័យវិញទើបប្រសើរ។

IMG_0882

៤.បំភ្លេចអតីតកាល ហើយលះបង់ភាពលោភលន់៖ អតីតកាលបានក្លាយទៅជាប្រវត្តិសាស្ត្រដែលមិនអាចកែប្រែបាន ដូច្នេះអ្នកត្រូវរៀនចេះទទួលយក។ រឿងល្អដែលកន្លងហួសអាចចងចាំបាន ប៉ុន្តែរឿងសោកសៅគួរត្រូវបំភ្លេចឲ្យបានឆាប់។ រៀនទទួលយកការពិតដោយស្ងប់ស្ងាត់ ឃើញភាពពិតនៃជីវិត បោះបង់ការរឿងមិនល្អភ្លាមៗ ប្រើគំនិតវិជ្ជមានដើម្បីព្យាបាលរឿងផ្សេងៗ មានទស្សនៈសុទិដ្ឋិនិយមចំពោះជីវិត ជីវិតនឹងប្រែជាស្រស់បំព្រង នៅពេលអ្នកផ្លាស់ប្តូររបៀបគិត និងសម្លឹងមើលបញ្ហាពីទស្សនៈផ្សេងគ្នា៕

IMG_0884