យោងតាមសារព័ត៌មាន El Chiringuito បានឱ្យដឹងថា Real Madrid បានលក់អាវ Kylian Mbappe ជាង 7,000 អាវនៅទូទាំងហាងផ្លូវការរបស់ក្លិប។
អាវនេះបានដាក់លក់ដំបូងនៅថ្ងៃព្រហស្បតិ៍ ទី ១១ ខែកក្កដា ដូច្នេះហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺប្រាក់ចំណូល។ Real Madrid ក៏រកបានជាង 800,000 អឺរ៉ូក្នុងមួយថ្ងៃតាមរយៈហាងអនឡាញផ្លូវការរបស់ពួកគេផងដែរ។
អាវក្នុងដីថ្មីរបស់ Real Madrid ជាមួយនឹងការបោះពុម្ពឈ្មោះ Kylian Mbappe នៅខាងក្រោយបច្ចុប្បន្នមានតម្លៃ ១៧០អឺរ៉ូដោយមិនរាប់បញ្ចូលថ្លៃដឹកជញ្ជូន។ Kylian Mbappe នឹងបង្ហាញខ្លួនជាកីឡាករ Real Madrid ផ្លូវការនៅថ្ងៃអង្គារទី 16 ខែកក្កដា។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក