បើចង់រួចផុតពីភាពក្រីក្រ ត្រូវចាំពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំង៤នេះ

មនុស្សជាច្រើនតែងត្អូញត្អែរ ដោយសារពួកគេខំប្រឹងធ្វើការយ៉ាងលំបាក ប៉ុន្តែនៅតែមានជីវភាពក្រីក្រដដែល រហូតពួកគេគិតថាវាពិតជាអយុត្តិធម៌ណាស់សម្រាប់ពួកគេ។ ប៉ុន្តែវាមិនមែនមានន័យថាជីវិតរបស់អ្នកនឹងចប់ត្រឹមនេះទេ ព្រោះបើអ្នកចង់រួចផុតពីភាពក្រីក្រ អ្នកអាចអនុវត្តតាម៤ប្រការខាងក្រោម ដែលព្រះពុទ្ធទ្រង់បានបង្រៀន ៖

ព្រះពុទ្ធ

១.កុំរំពឹងថានឹងក្លាយជាអ្នកមាន៖ ជាធម្មតា មនុស្សគ្រប់រូបតែងប្រាថ្នាចង់ក្លាយជាអ្នកមាន ដូច្នេះហើយនៅពេលដែលពួកគេមិនបានសម្រេច ពួកគេនឹងពិបាកចិត្ត និងលែងមានកម្លាំងស៊ូទៅមុខទៀត។ មនុស្សជាច្រើនគិតថា អ្នកមាន សម្បូរលុយដោយសារតែវាជាសំណាងរបស់គេពីកំណើត។ តែការពិតវាមិនដូច្នោះទេ យើងត្រូវតែធ្វើអំពើល្អ យើងត្រូវតែប្រឹងអោយអស់ពីសមត្ថភាព ទើបយើងមានសំណាង និងមានលុយ។ បើគ្រាន់តែអង្គុយគិតពីលុយ ចង់បានលុយ តែមិនចេញទៅរកទេ ធ្វើម្តេចនឹងមានលុយច្រើននឹងគេបាន។

IMG_0617

២.ភាពក្រីក្រគឺដោយសារតែអ្នកបានធ្វើកំហុសមួយចំនួនកាលពីអតីតកាល ដូច្នេះអ្នកត្រូវតែកែប្រែចិត្តគំនិត៖ ពេលខ្លះវាអាចមកពីកំហុសក្នុងអតីតកាលរបស់អ្នក ដែលចាំបាច់អ្នកត្រូវប៉ះប៉ូវសងវិញ។ ការលុបបំបាត់កម្មផលចាស់បានយ៉ាងឆាប់រហ័ស វានឹងជួយកែប្រែវាសនាអ្នកបានដូចគ្នា។

IMG_0616

៣.អរគុណចំពោះភាពក្រីក្រ ដែលយើងអាចពិសោធន៍ការលំបាកក្នុងជីវិតបាន៖ ចូរសប្បាយចិត្តព្រោះដោយសារភាពក្រីក្រ អ្នកអាចស្រលាញ់មនុស្សជាច្រើនដែលអ្នកដទៃភ្លេច ព្រោះមនុស្សកើតមកមានទ្រព្យច្រើន តែងតែមិនអាចយល់ ឬ អាណិតអាសូរចំពោះទុក្ខលំបាករបស់អ្នកក្រនោះទេ ព្រោះគេមិនធ្លាប់ជួបប្រទះដូចយើង។

IMG_0618

៤.ទោះបីជាអ្នកក្រ ប៉ុន្តែអ្នកនៅតែព្យាយាមចែករំលែក និងជួយអ្នកដែលនៅជុំវិញខ្លួន៖ ជនក្រីក្រភាគច្រើនមានទឹកចិត្ត ធ្វើសប្បុរសធម៌យ៉ាងងាយ។ អ្នកមានអាចចំណាយលុយរាប់លានដើម្បីធ្វើបុណ្យ ប៉ុន្តែវានៅតែមិនមានតម្លៃដូចអ្នកក្រ ដែលជួយនរណាម្នាក់ឱ្យជម្នះភាពអត់ឃ្លានជាមួយនឹងលុយតិចតួចដែលគេមាននោះទេ។ ការព្យាយាមចែករំលែកសេចក្តីត្រូវការទៅកាន់មនុស្សដែលពិបាកជាងខ្លួនអ្នក គឺជាពរជ័យដ៏អស្ចារ្យ ជាអំណោយពីស្ថានសួគ៌៕

IMG_0619