Mason Greenwood បានទៅលេងកន្លែងហ្វឹកហាត់របស់ Manchester United នៅព្រឹកថ្ងៃច័ន្ទ ដើម្បីពិភាក្សាពីការចាកចេញ Old Trafford នៅរដូវក្តៅនេះ។
យោងតាម The Athletic ខ្សែប្រយុទ្ធរូបនេះ បានពិភាក្សាក្នុងន័យស្ថាបនាជាមួយថ្នាក់ដឹកនាំរបស់ក្លិបអំពីការបន្តអាជីពរបស់គាត់នៅកន្លែងផ្សេង។ទោះបីជាគាត់នៅតែជាកីឡាកររបស់ Man United ក៏ដោយក៏មិនមានការរំពឹងទុកថាគាត់នឹងចូលរួមក្នុងក្រុមឈុតធំឡើយ ខណៈដែលការចរចាសម្រាប់ការចាកចេញរបស់គាត់នៅតែបន្ត។
Marseille គឺជាក្លិបនាំមុខសម្រាប់ហត្ថលេខារបស់ Greenwood ខណៈដែល Lazio បានដាក់សំណើគួរឱ្យពិចារណា និងធ្វើកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយបិសាចក្រហមទៀតផង។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក