Manchester City ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាល Jarrad Branthwaite ក្នុងតម្លៃ 80 លានផោនរបស់ Everton នៅរដូវក្តៅនេះ នេះបើយោងតាមការចុះផ្សាយរបស់ The Sun ។
ការចាប់អារម្មណ៍នេះ មានន័យថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាឆ្អឹងទទឹងកររបស់ Man Utd ដែលកំពុងតែព្យាយាមចែចង់តាំងពីដំបូង។
កីឡាករវ័យ 22 ឆ្នាំរូបនេះត្រូវបានគេកោតសរសើរចំពោះជំនាញការពារ និងសមត្ថភាពលេងពីខាងក្រោយ បន្ទាប់ពីបង្ហាញខ្លួនបានល្អក្នុងរដូវកាល 2023/24 នៅកីឡដ្ឋាន Goodison Park ។
Manchester United - និង Erik ten Hag ផ្ទាល់ - ក៏ចង់ចុះហត្ថលេខាលើកីឡាកររូបនេះដែរ ប៉ុន្តែការដេញថ្លៃ 35 លានផោនដំបូងរបស់ពួកគេត្រូវ Everton បដិសេធភ្លាមៗ។
Everton ទោះបីជាត្រូវការលក់កីឡាករដើម្បីអនុវត្តតាមច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់លីគក៏ដោយ ក៏ពួកគេនឹងមិនប្រញាប់ប្រញាល់លក់ Branthwaite ក្នុងតម្លៃថោកនោះទេ ពីព្រោះមានក្លិបជាច្រើនផ្សេងទៀតចង់បាន ជាតួរយ៉ាង Man City នេះជាដើម។
ចាំមើលថាតើ Man Utd អាចប្រជែងជាមួយក្រុមមេឃខៀវដែលមានម្ចាស់ជាមហាសេដ្ឋីប្រេងកាតនៅអារ៉ាប់បានឬទេ?
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក