មនុស្សគ្រប់រូបមានបំណងប្រាថ្នាចង់បានជីវិតដែលរីករាយមិនចេះកើតទុក្ខ តែទង្វើដែលពួកគេធ្វើច្រើនតែខុសពីការគិត។ ហើយខាងក្រោមនេះជាបម្រាម៤យ៉ាង ដែលអ្នកមិនគួរធ្វើ ដើម្បីជួយអោយជីវិតអ្នកមិនធ្លាក់ចូលក្នុងភាពវេទនានៅពេលក្រោយ៖
១.មិនខ្វល់ពីរូបសម្រស់៖ ក្នុងមួយជីវិតនេះ មនុស្សជាច្រើនត្រូវបានគេមើលងាយយ៉ាងខ្លាំង។ ក្នុងភ្នែកគេ ខ្លឹមសារសំខាន់ជាងគេគឺរូបរាង គេមិនខ្វល់ថាអ្នកមានសមត្ថភាពឬអត់នោះទេ ព្រោះតាមពិតទៅមនុស្សយើងគឺចូលចិត្តនៅក្បែររបស់ស្អាត។ ជំនួសឱ្យជីវិតរបស់អ្នកត្រូវបានរារាំងដោយរូបសម្រស់ វាជាការប្រសើរក្នុងការចំណាយពេលមើលថែ និងតែងខ្លួនខ្លះ។ នៅពេលអ្នកចាប់ផ្តើស្អាត វាក៏ជួយអោយមានភាពជឿជាក់ជាងមុន និងទទួលបានឱកាសច្រើនជាងមុនផងដែរ។
២.មានអំនួតលើខ្លួនឯង៖ ក្នុងជីវិតយើងនឹងជួបមនុស្សអាក្រក់បែបនេះ គេគិតថាគេពូកែជាងអ្នកដទៃ ហើយឆ្លៀតគ្រប់ឱកាសដើម្បីអាចមើលងាយអ្នកដទៃ។ ទង្វើបែបនេះមិនត្រឹមតែធ្វើឲ្យមានការអន់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏បាត់បង់មនុស្សជុំវិញខ្លួនផងដែរ។
៣.មិនចេះដាក់ខ្លួន៖ តើអ្នកធ្លាប់ជួបមនុស្សបែបនេះទេ ពេលមានរឿងអ្វីកើតឡើង គេតែងតែបញ្ចេញយោបល់គ្រប់រឿង គ្មានអោយរំលងមួយរឿងនោះទេ ព្រោះគេចង់បង្ហាញថាខ្លួនឯងដឹងច្រើនជាងអ្នកដទៃ។ ផ្ទុយបីមនុស្សឆ្លាតដែលតែងតែយកចិត្តទុកដាក់ចំពោះភាពគួរសម មានភាពរាបទាប និងមិនជ្រៀតជ្រែកក្នុងជីវិតអ្នកដទៃ។
៤.និយាយមិនសមហេតុសមផល និងបំបាក់ការទុកចិត្តរបស់មនុស្ស៖ មានមនុស្សមួយចំនួនដែលតែងតែនិយាយតាមចិត្តចង់ មិនខ្វល់ពីអារម្មណ៍របស់អ្នកដទៃនោះទេ។ ពួកគេមិនដឹងទេថា អ្នកផ្សេងពិតជាមិនចូលចិត្តស្តាប់នូវពាក្យសម្តីដែលបំបាក់ទឹកចិត្តគេនោះទេ។ នៅពេលបុគ្គលម្នាក់មានចរិតបែបនេះ នោះទំនាក់ទំនងដែលគេមានក៏នឹងបាត់បង់ទៅម្តងមួយផងដែរ៕