ធ្វើជាមនុស្ស បើមិនចង់មានសម្ពាធ ត្រូវរៀនសូត្រពីចំណុចសំខាន់ទាំង៣នេ

រៀននិយាយលាពីអតីតកាល រៀនទទួលយកភាពខុសគ្នារវាងអ្នកដ៏ទៃ និងខ្លួនអ្នក រៀនផ្សះផ្សាជាមួយខ្លួនអ្នក ឱ្យតម្លៃចំពោះអ្វីដែលអ្នកមាន នោះជីវិតនឹងលែងមានកង្វល់ ហើយអ្នកនឹងកាន់តែសប្បាយចិត្ត។នៅពេលដែលមនុស្សឈានដល់វ័យកណ្តាល មធ្យោបាយរស់នៅប្រកបដោយតម្លាភាពបំផុតគឺការគិតដោយបើកចំហរ មើលឃើញរឿងទាំងអស់ក្នុងផ្លូវល្អ និងដឹងពីរបៀបបំភ្លេចចោលនូវចិត្តសោកសៅ។

STRESS

១.គិតដោយបើកចំហ៖ បញ្ហាខាងក្រៅតែងតែមានដំណោះស្រាយ ពេលវេលានឹងធ្វើឱ្យរឿងជាច្រើនដែលហាក់ដូចជាមិនអាចដោះស្រាយបានក្លាយទៅជាផលប្រយោជន៍។ ដូចមនុស្សខ្លះសប្បាយចិត្តខ្លាំង តែមិនពេញចិត្តចំពោះខ្លួនឯង គេតែងតែប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ជាហេតុធ្វើអោយគេមិនត្រឹមតែបាត់បង់ភាពសប្បាយរីករាយទេ ថែមទាំងបាត់បង់សុភមង្គលដែលជាកម្មសិទ្ធរបស់ខ្លួនឯងថែមទៀតផង។

Photo_2024 06 21_12 43 30

២.ទស្សនវិស័យធំទូលាយ៖ នៅពេលដែលមនុស្សឈានដល់អាយុជាក់លាក់មួយ ពួកគេត្រូវតែចេះស្ងប់ស្ងាត់ មិនឈ្លោះប្រកែកច្រើន ហើយទុកឱ្យអ្វីៗកើតឡើងដោយខ្លួនឯង។ សម្លឹងមើលអ្វីៗទាំងអស់ដោយបើកចំហ ពេលខ្លះអ្នកត្រូវតែបោះបង់ការគិតមមៃរបស់ខ្លួនឯង ហើយគួរតែចេះសម្លឹងមើលជីវិតក្នុងផ្លូវល្អ ទើបជួយឱ្យផ្លូវចិត្តអ្នកប្រសើរឡើង។

Photo_2024 06 21_12 43 31

៣.ដឹងពីរបៀបបំភ្លេច៖ ក្នុងជីវិត ការសម្រេចបានមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែការបណ្តោយឲ្យបាត់បង់ទៅកាន់តែពិបាក នោះទាមទារឱ្យមានភាពក្លាហាន និងប្រាជ្ញា។ ក្នុងជីវិតយើងមនុស្សជាច្រើនតែងតែព្យាយាមចង់បានរបស់ដែលឥតប្រយោជន៍ និងរបស់ដែលមិនចាំបាច់ ដែលធ្វើឱ្យអ្នកនឿយហត់ និងមានអារម្មណ៍មិនសប្បាយចិត្ត។ តាមពិតទៅ ប្រសិនបើអ្នកអាចបោះបង់ចោលនូវអ្វីដែលមិនសំខាន់ទាំងនោះ អ្វីដែលអ្នកទទួលបានមិនមែនជាបន្ទុកនោះទេ ប៉ុន្តែជាសុភមង្គល និងភាពស្រស់ស្អាត នោះហើយទើបជាជីវិតដែលយើងពិតជាចង់បាន៕

Photo_2024 06 21_12 44 16