បន្ទាប់ពីរៀបការរួច ស្ត្រីត្រូវតែមាន “សន្លឹកបៀរ” ទាំង ៤ នេះ ដើម្បីទទួលបានអាពាហ៍ពិពាហ៍ដ៏កក់ក្តៅ និងសន្តិភាព

បន្ទាប់ពីរៀបការរួច អ្នកនឹងដឹងថាប្តីរបស់អ្នកមិនទទួលយករាល់ការត្អូញត្អែររបស់អ្នកទេ។ ពេលខ្លះគាត់នឹងព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់ចំពោះអ្នក។ ពេលវេលាកន្លងផុតទៅ អ្នកនឹងសង្កេតឃើញថាស្នេហារវាងអ្នកទាំងពីរនឹងលែងដូចមុន ជាពិសេសបើអ្នកគ្មានសន្លឹកបៀរទាំង ៤ ខាងក្រោមនេះ នោះអ្នកនឹងចាប់ផ្តើមភ័យខ្លាចថានឹងបាត់បង់ប្តីអ្នកនៅថ្ងៃណាមួយ។

Light

១.ឈរក្បែរក្តីសុបិន្តរបស់អ្នក៖ ស្ត្រីភាគច្រើនលះបង់ខ្លួនឯងដើម្បីគ្រួសាររបស់ពួកគេ ហើយមិនអើពើនឹងក្តីសុបិនដែលពួកគេធ្លាប់បានស្វែងរកនោះទេ។ ស្ត្រីមិនត្រឹមតែត្រូវពូកែក្នុងអាជីពរបស់នាងប៉ុណ្ណោះទេ ថែមទាំងត្រូវតែពូកែរកលុយទៀតផង។ គ្មានបុរសណាល្អឥតខ្ចោះទេ ដូច្នេះកុំរស់ដោយពឹងលើគាត់។ នៅពេលដែលអ្នកមានក្តីស្រមៃ និងអាជីពផ្ទាល់ខ្លួន អ្នកនឹងលែងខ្លាចអ្វីទាំងអស់។

IMG_9692

២.ថែរក្សារង្វង់មិត្តភក្តិរបស់អ្នក៖ គ្រួសារមានសារៈសំខាន់ ប៉ុន្តែស្ត្រីគួរតែមានក្រុមមិត្តភក្តិផ្ទាល់ខ្លួន។ បន្ទាប់ពីរៀបការរួច អ្នកនឹងដឹងថាប្តីរបស់អ្នកមិនទទួលយករាល់ការត្អូញត្អែររបស់អ្នកទេ។ ពេលខ្លះគាត់នឹងព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់ចំពោះអ្នក។ នៅពេលនេះ មិត្តភក្តិដែលនៅជុំវិញអ្នកនឹងក្លាយជាមនុស្សសំខាន់ខ្លាំងបំផុតសម្រាប់អ្នក។ ពេលដែលអ្នកមានរង្វង់មិត្តភ័ក្ដិអ្នកនឹងលែងធុញ ហើយមានអ្នកចាំស្តាប់នូវរឿងរ៉ាវដែលអ្នកចង់រ៉ាយរ៉ាប់ប្រាប់ពួកគេ។

IMG_9694

៣.អភិវឌ្ឍអាកប្បកិរិយាឱ្យល្អ៖ អាកប្បកិរិយាល្អអាចធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ និងធ្វើឱ្យមនុស្សកាន់តែងាយស្រួលចូលទៅជិតអ្នក។ ប្រសិនបើអ្នកតែងតែត្អូញត្អែរ ស្តីបន្ទោស និងតានតឹង ប្រហែលជាពេញមួយជីវិតរបស់អ្នក អ្នកនឹងមានអារម្មណ៍ថា រស់នៅឯកោបំផុត។ អាកប្បកិរិយាល្អនឹងជួយអោយអ្នកមានទំនាក់ទំនងសង្គមច្រើន ហេតុនេះទោះអត់ពីប្តីអ្នកទៅ អ្នកក៏អាចរស់នៅក្នុងជីវិតមួយដែលស្រស់បំព្រងបានដែរ។

IMG_9695

៤.ប្តេជ្ញាបន្តការសិក្សា និងរីកចម្រើន៖ ស្ត្រីជាច្រើននៅពេលដែលពួកគេឈានដល់អាយុជាក់លាក់មួយ ឬ ចូលទៅក្នុងបរិយាកាសដែលមានស្ថិរភាព ពួកគេនឹងបោះបង់ការសិក្សា ដូច្នេះពួកគេមិនអាចបន្តអភិវឌ្ឍខ្លួនឯងបានទេ។ យើងទាំងអស់គ្នាដឹងថានេះពិតជាគួរឱ្យខ្លាចណាស់ ពីព្រោះនៅពេលដែលសង្គមរីកចម្រើន មនុស្សគ្រប់រូបនៅជុំវិញយើងត្រូវតែឆ្ពោះទៅមុខ ប្រសិនបើអ្នកឈប់ វាដូចជាអ្នកដើរថយក្រោយតែម្នាក់ឯងអញ្ចឹង។ ស្ត្រីមិនអាចដាក់ខ្លួនក្នុងការលំបាកបានទេ ដូច្នេះមានវិធីតែមួយគត់គឺព្យាយាមឱ្យអស់ពីសមត្ថភាព៕

IMG_9697