កំពត/កែប៖ និយាយពីខេត្តកំពត និងកែប ក្រៅពីមានគម្រោងទៅលេងសមុទ្រ ត្រូវបានគេដឹងថា ជាខេត្តល្បីល្បាញត្រង់សម្បូរទៅដោយ រីហ្សត និងបូទិកជច្រើនកន្លែង សុទ្ធតែមានទេសភពព្រៃភ្នំស្រស់ស្អាត ជាពិសេសគឺដេគ័រស្អាតៗសន្លប់ អាចនិយាយបានថា មិនបាច់ដើរលេងឯណា ទៅតែកន្លែងស្នាក់នៅមួយក៏មិនខ្វះកន្លែងថតលេងកម្សាន្តដែរ។
ថ្មីៗនេះ កន្លែងស្នាក់នៅមួយកន្លែងទៀតហើយ កំពុងតែល្បីល្បាញនៅក្នុងបណ្តាញសង្គម ដោយសារតែកន្លែងនោះក្រៅពីមានទេសភាពស្អាតនោះ គឺមានអាងហាលទឹកស្រស់ស្អាតធំទូលាយមែនទែន មានឈ្មោះថា សណ្ឋាគារ ឡាកែប ប៊ូទិក La Kep Boutique។
លក្ខណៈពិសេសនៃសណ្ឋាគារនេះគឺមានបន្ទប់ស្នាក់នៅស្អាតៗប្រកបដោយផាសុភាពបរិយាកាសជុំវិញល្អ ទេសភាពស្រស់ស្អាត មានទីធ្លាចតឡានធំទូលាយ អាងហែលទឹក និងកាន់តែពិសេសទៅទៀត រាល់ថ្ងៃបុណ្យទានមិនមានឡើងថ្លៃនោះទេ។
សម្រាប់អ្នកដែលចាប់អារម្មណ៍ លោកអ្នកអាចស្វែងរក ឡាកែប ប៊ូទិក បាន ដោយមានទីតាំងស្ថិតនៅចង្ងាយប្រហែល៥០០ម៉ែត្រ តែប៉ុណ្ណោះពីវិមានឯករាជ្យខេត្តកែប ហើយប្រសិនជាចង់ធ្វើការកក់ទុកមុនសូមទំនាក់ទំនងលេខទូរស័ព្ទទាំង២ប្រព័ន្ធ +(855) 11 99 44 13 និង+(855) 10 99 44 13 ៕
អត្ថបទដោយ៖ ក្នុងស្រុក