អនុវត្តអាថ៌កំបាំងខាងក្រោមនេះដើម្បីក្លាយជានារីដែលមនុស្សជាច្រើននឹងកោតសរសើរ ដែលអ្នកនឹងមិនត្រឹមតែមានរូបរាងភ្លឺថ្លា និងទាក់ទាញប៉ុណ្ណោះទេ ថែមទាំងមាននិស្ស័យដែលមនុស្សប្រុសភាគច្រើនប្រាថ្នាចង់បានជាគូគ្រង៖
១.ត្រូវតែរវល់៖ កុំគិតថាអ្នកសប្បាយចិត្តព្រោះអ្នកទំនេរសុខស្រួលនោះ មនុស្សស្រីកាន់តែមានភាពទាក់ទាញនៅពេលពួកគេផ្ដោតលើការងាររបស់ខ្លួន។ ស្ត្រីឆ្លាតត្រូវតែមានជីវិតមមាញឹកក្នុងការរកលុយ ទើបពួកគេអាចទិញរបស់របរដែលពួកគេចង់បាន។ ស្ត្រីដែលរវល់ កាន់តែមានភាពទាក់ទាញ ព្រោះពួកគេមានសមត្ថភាពរកលុយមកថែរក្សាខ្លួនឱ្យស្រស់ស្អាត មានភាពវៃឆ្លាត និងឯករាជ្យ។ ត្រូវចាំថា ការរវល់ជួយឱ្យអ្នកមានអាយុវែង នៅពេលដែលអ្នករវល់ទាំងស្រស់ស្អាត អ្នកនឹងគ្មានពេលខ្វល់ខ្វាពីរឿងអត់ប្រយោជន៍យឡើយ។
២.គោរពបុរស៖ ប្រសិនបើអ្នកចង់មានអាថ៌កំបាំងដើម្បីក្លាយជាមនុស្សស្រីដែលមនុស្សរាប់ពាន់នាក់កោតសរសើរនោះ អ្នកក៏ត្រូវសិក្សាអំពីបុរសផងដែរ ដើម្បីដឹងថាពួកគេមានពិភពលោកផ្សេងគ្នា និងដាច់ដោយឡែកពីគ្នា ជាមួយនឹងវិធីគិតខុសគ្នារវាងមនុស្សស្រី។ អ្នកគួរតែដឹងថាបុរសចូលចិត្តការគោរព និងត្រូវបានអ្នកដទៃសរសើរណាស់ ដូច្នេះហើយអ្នកត្រូវគោរពពួកគេជានិច្ច មិនថាពួកគេជាឪពុក ប្តី ដៃគូ មិត្តភក្តិនោះទេ។ អនុញ្ញាតឱ្យពួកគេបង្ហាញពីសមត្ថភាពរបស់ពួកគេដើម្បីឱ្យពួកគេអាចក្លាយជាមនុស្សខ្លាំងដែលចង់ការពារអ្នក។
៣.ចូលគេងលឿន៖ អ្នកមានរឿងជាច្រើនដែលត្រូវព្រួយបារម្ភ ហើយគេងមិនលក់។ មិននឹកស្មានថា ស្រីៗច្រើនតែរកលេសខឹងប្តី យំ ប្រច័ណ្ឌ និងដេកមិនលក់ជាច្រើនយប់ ធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ។ ក្នុងនាមជាស្ត្រីដែលឆ្លាត និងស្រស់ស្អាត អ្នកត្រូវចេះរកវិធីដើម្បីកម្ចាត់ចោលនូវគំនិតអវិជ្ជមានទាំងអស់នៅក្នុងក្បាលរបស់អ្នក ទើបអ្នកអាចក្លាយជាមនុស្សដែលមានសុភមង្គលពេញមួយជីវិត។ ទន្ទឹមនឹងនោះ ការឆាប់ចូលគេងក៏អាចជួយឱ្យអ្នកចិញ្ចឹមស្បែករបស់អ្នកដែលផលិតផលថែរក្សាស្បែកផ្សេងទៀតមិនអាចប្រៀបធៀបបាន។ ដូច្នេះហើយបើអ្នកចង់បានស្បែកស្អាត អ្នកត្រូវការគេងឱ្យបានគ្រប់គ្រាន់ និងចូលគេងឱ្យបានលឿន ហើយពេលនោះការគិតរបស់អ្នកក៏នឹងប្រសើរឡើងដូចគ្នា។
៤.កុំរស់នៅដើម្បីអោយអ្នកដទៃកោតសរសើរ៖ មិនចាំបាច់បង្អួតផ្ទះស្អាត ឡាន កាបូបថ្លៃៗនោះទេ... នេះគ្រាន់តែជាការបង្អួតរូបរាងរបស់អ្នកឱ្យអ្នកដ៏ទៃសរសើរប៉ុណ្ណោះ។ ស្ត្រីឆ្លាតម្នាក់រស់នៅដើម្បីធ្វើឱ្យខ្លួនឯងសប្បាយចិត្ត មិនមែនរស់នៅដើម្បីឲ្យអ្នកដទៃច្រណែនឡើយ។ អ្នកមានសិទ្ធិជ្រើសរើសរបៀបរស់នៅផ្ទាល់ខ្លួនរបស់អ្នក បន្តចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក ព្រោះមានតែភាពស្មោះត្រង់ប៉ុណ្ណោះដែលអាចរក្សាបានយូរអង្វែង និងទាក់ទាញចិត្តអ្នកដទៃ៕