មានហេតុផលជាច្រើនដែលធ្វើឱ្យអាពាហ៍ពិពាហ៍បរាជ័យ តែក្នុងនោះផងដែរគេសង្កេតឃើញថាបើស្ត្រីណាដែលមាន ១ ក្នុងចំណោម ៥ ប្រភេទនេះទំនងជាដើមហេតុធ្វើឱ្យអាពាហ៍ពិពាហ៍បែកបាក់ដោយមិនដឹងខ្លួន៖
១.ស្ត្រីពូកែរអ៊ូ៖ ជាធម្មតាត្រូវធ្វើការងារច្រើន ការងារសង្គម បូកនឹងការងារផ្ទះរាប់សិបទៀត អ្នកងាយនឹងនឿយហត់ និងមានសម្ពាធ។ ប៉ុន្តែជំនួសឱ្យការស្តីបន្ទោស ឬ ត្អូញត្អែរ ចូរព្យាយាមរកវិធីដើម្បីកែលម្អវាជាមួយស្វាមីរបស់អ្នក ដើម្បីចែករំលែកការងារគ្នាធ្វើ។ ការត្អូញត្អែររបស់អ្នកនឹងមិនធ្វើឱ្យស្ថានភាពប្រសើរឡើងទេ ហើយអ្នកថែមទាំងធ្វើឱ្យអ្នកដែលនៅជុំវិញខ្លួន រួមទាំងស្វាមីរបស់អ្នកមានអារម្មណ៍តានតឹងផងដែរ។ ការរៀបចំការងាររបស់អ្នកឱ្យបានត្រឹមត្រូវ និងដឹងពីរបៀបប្រគល់វាទៅឱ្យអ្នកដទៃ ជួយសម្រាលនឹងអាចជួយអ្នកដោះស្រាយបញ្ហានេះបាន។ ធ្វើបែបនេះ អ្នកមានពេលច្រើនសម្រាប់ខ្លួនអ្នក ដូចជាការតែងខ្លួន ជួបមិត្តភ័ក្តិ... ហើយរឿងទាំងនេះជួយអ្នកកាត់បន្ថយភាពតានតឹងរបស់គ្រួសារទាំងមូលផងដែរ។
២.ស្ត្រីមិនចេះគ្រប់គ្រងការចំណាយ៖ ស្ត្រីជាច្រើនមិនដឹងពីរបៀបគ្រប់គ្រងការចំណាយ និងខ្ជះខ្ជាយលុយលើរបស់ដែលមិនចាំបាច់ជាច្រើន។ ឧទាហរណ៍ អ្នកមានខោ អាវ និងរបស់របរប្រើប្រាស់ក្នុងផ្ទះច្រើនលើសពីតម្រូវការ។ ទម្លាប់នៃការចំណាយ "មិនចេះគិត" នេះនឹងធ្វើឱ្យអ្នកបាត់បង់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក និងគ្រួសាររបស់អ្នក ហើយថែមទាំងអាចនាំឱ្យមានបំណុល ឬ មិនអាចសន្សំលុយបានថែមទៀត។ ដូច្នេះ មុននឹងចំណាយលើអ្វីមួយសូមគិតឱ្យបានច្បាស់ អ្នកមិនគួរចាយតាមតែចិត្តចង់នោះទេ បើមិនដូច្នោះគ្មានបុរសណានៅជាមួយអ្នកបានឡើយ ។
៣.ស្ត្រីតែងតែបារម្ភខ្លាំងពេក៖ ស្ត្រីជាច្រើនបរាជ័យក្នុងអាពាហ៍ពិពាហ៍ដោយសារពួកគេបារម្ភខ្លាំងពេក តែងតែធ្វើរឿងតូចតាចអោយក្លាយជារឿងធំ។ ប្រសិនបើអ្នករក្សាទម្លាប់នេះ វានឹងពិបាកសម្រាប់អ្នកក្នុងការស្វែងរកសុភមង្គល។ បុរសតិចណាស់អាចទ្រាំទ្រប្រពន្ធដែលខ្វល់ខ្វាយរឿងតូចតាចពេញមួយថ្ងៃ និងតែងតែបង្កភាពវឹកវរក្នុងគ្រួសារ។
៤.មនុស្សស្រីពូកែប្រច័ណ្ឌ៖ ស្នេហាគឺមិនអាចខ្វះបាន ដោយមិនមានការប្រច័ណ្ឌនោះទេ ព្រោះវាធ្វើឱ្យស្នេហាកាន់តែមានភាពស្អិតរមួត ប៉ុន្តែគួរតែស្ថិតក្នុងកម្រិតមធ្យមប៉ុណ្ណោះ។ ប្រពន្ធដែលចេះតែប្រច័ណ្ឌដោយគ្មានហេតុផល ដោយមិនគិតពីស្ថានភាព និងគ្រប់គ្រងអាកប្បកិរិយារបស់ខ្លួន អាចធ្វើឱ្យប្តីបាក់មុខ ជម្លោះគ្រួសារកើតមានកាន់តែខ្លាំង អាចឈានដល់ការបែកបាក់គ្នា។
៥.មនុស្សស្រីមិនគោរពគ្រួសារខាងប្តី៖ មនុស្សជាច្រើនគិតថាពួកគេរៀបការជាមួយប្តីរបស់ពួកគេ មិនមែនជាមួយសាច់ញាតិខាងប្តីនោះទេ ដូច្នេះពួកគេយកចិត្តទុកដាក់តិចតួចបំផុតចំពោះសមាជិកគ្រួសាររបស់ប្តីរបស់ពួកគេ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺថាឪពុកម្តាយរបស់ប្តីអ្នកជាអ្នកផ្តល់កំណើតឱ្យប្តីរបស់អ្នក របៀបដែលអ្នកប្រព្រឹត្តជាមួយគ្រួសារប្តីរបស់អ្នកនឹងបង្ហាញរឿងជាច្រើន។ ប្រសិនបើអ្នកមិនរួសរាយរាក់ទាក់ ឬ លួចនិយាយអាក្រក់ពីឪពុកម្តាយរបស់ប្តី វានឹងធ្វើឱ្យដៃគូរបស់អ្នកបាក់ទឹកចិត្ត ខកចិត្ត និងលែងទុកចិត្ត និងគោរពអ្នកទៀតហើយ៕