ប្រសិនបើអ្នកចង់ក្លាយជាស្ត្រីដែលពិសេស ចូរមានប្រាជ្ញាក្នុងការរស់នៅចុះសម្រុងនឹងមនុស្សភាគច្រើន ប៉ុន្តែព្យាយាមរក្សាអ្វីមួយសម្រាប់ខ្លួនអ្នក ដោយធ្វើឱ្យមានចំណាប់អារម្មណ៍ល្អចំពោះមនុស្សគ្រប់គ្នា និងអាចផ្តល់អត្ថប្រយោជន៍នៅក្នុងជីវិតរបស់អ្នក។
១.មិននៅក្នុងស្នេហា៖ ស្ត្រីឆ្លាតតែងតែចេះស្រលាញ់ខ្លួនឯងជាងការដែលព្យាយាមទៅស្រលាញ់អ្នកដទៃ។ ពួកគេនឹងមិនរំពឹងថានឹងមាននរណាម្នាក់មកស្រលាញ់គេដោយគ្មានលក្ខខណ្ឌនោះទេ។ ស្នេហារបស់បុរសអាចបាត់បង់នៅពេលណាក៏បាន តែស្នេហាដែលអ្នកមានសម្រាប់ខ្លួនឯងគឺមិនចេះសាបសូន្យនោះទេ។ ត្រូវប្រាកដថាមានប្រាជ្ញាដើម្បីកុំឱ្យបុរសចូលមកបោកប្រាស់ការស្រលាញ់របស់អ្នកដោយងាយ។
២.ត្រូវធ្វើជាខ្លួនអ្នកជានិច្ច៖ មនុស្សស្រីតែងតែគិតថាខ្លួនគួរផ្លាស់ប្តូរដើម្បីសម្របខ្លួននិងផ្គាប់ចិត្តអ្នកដទៃ។ ប៉ុន្តែប្រសិនបើអ្នកដទៃចង់ឱ្យអ្នកផ្លាស់ប្តូរ វាដូចជាអ្នកត្រូវបាត់បង់ភាពជាខ្លួនឯងអញ្ចឹង។ប្រសិនបើអ្នកចង់ក្លាយជាស្ត្រីពិសេស ចូរមានប្រាជ្ញាក្នុងការរស់នៅចុះសម្រុងនឹងមនុស្សភាគច្រើន ប៉ុន្តែព្យាយាមរក្សាអ្វីមួយសម្រាប់ខ្លួនអ្នក។ ក្នុងនាមជាស្ត្រី អ្នកគួរតែលាបក្រែមមាត់ ទិញរបស់ដែលអ្នកត្រូវការ និងធ្វើអ្វីដែលអ្នកចូលចិត្ត។
៣.ចេះសន្សំសំចៃ៖ នៅជំហានដំបូង វាហាក់ដូចជាមិនទាក់ទងគ្នា ប៉ុន្តែស្ត្រីដែលសន្សំសំចៃច្រើនតែមានបុគ្គលិកលក្ខណៈសុភាព ចេះគ្រប់គ្រងអារម្មណ៍របស់នាង និងឈ្នះមានការគោរពពីមនុស្សជាច្រើន ព្រោះនាងដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងល្អ និងមិនបណ្តោយអោយខ្លួនក្លាយជាមនុស្សដាច់លុយនោះឡើយ។ មនុស្សស្រីដែលមិនចាយខ្ជះខ្ជាយ និងចេះរក្សាលុយ ត្រូវបានមនុស្សប្រុសស្រលាញ់ខ្លាំងណាស់ ព្រោះកម្រមានមនុស្សស្រីណាដែលអាចធ្វើវាបានណាស់៕
ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ក្នុងស្រុក