មនុស្សស្រីមានចិត្តទូលាយលើរឿង ៤យ៉ាងនេះ មានលាភសំណាង ពរជ័យហូរហៀរ ពេញមួយជីវិត

ស្ត្រីដែលមានស្មារតីរឹងប៉ឹង និងអត់ធ្មត់ច្រើនតែមានចិត្តទូលាយ និងចេះអត់ឱន។ ពួកគេមិនយកចិត្តទុកដាក់លើរឿងតូចតាចនោះទេ ហើយភាគច្រើនមានចិត្តអធ្យាស្រ័យចំពោះមនុស្សជុំវិញខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ បើមនុស្សស្រីមានចិត្តទូលាយទៅលើរឿងទាំង ៤យ៉ាងនេះ នឹងទទួលបានលាភសំណាង និងពរជ័យហូរហៀរ៖

18

១.សេចក្តីសប្បុរសដ៏អស្ចារ្យ៖ ស្ត្រីត្រូវមានគុណធម៌ដូចជាទឹក សន្តិភាព ភក្តីភាព និងភាពបរិសុទ្ធ។ ស្ត្រីដែលមានវាសនាជ្រៅនឹងមានចិត្តបរិសុទ្ធ ហើយនិយាយដោយទន់ភ្លន់ដោយមិនមានការរអ៊ូរទាំ។ នាងតែងតែដឹងពីរបៀបដាក់ខ្លួន មិនអំនួត និងធ្វើជាមនុស្សចិត្តល្អចំពោះអ្នករាល់គ្នា។

IMG_9209

២.ភាពធន់៖ ភាពជោគជ័យដ៏ធំបំផុតរបស់ស្រ្តី មិនត្រូវបានវាស់ដោយមាសប្រាក់ ឬ សម្ភារៈនោះទេ ប៉ុន្តែដោយភាពសម្បូរបែបនៃបញ្ញា និងទង្វើរបស់នាង។ ពរជ័យរបស់ស្ត្រីភាគច្រើនកើតចេញពីការប្រើប្រាជ្ញា ដើម្បីប្រឈមមុខនឹងឧបសគ្គក្នុងជីវិតដោយស្ងប់ស្ងាត់។

IMG_9210

៣.ការអត់ធ្មត់ដ៏អស្ចារ្យ៖ ស្ត្រីដែលមានស្មារតីរឹងប៉ឹង និងអត់ធ្មត់ច្រើនតែមានចិត្តទូលាយជាងមនុស្សធម្មតា។ ពួកគេមិនយកចិត្តទុកដាក់លើរឿងតូចតាច និងមិនចេះចងគំនុំផ្តេសផ្តាសនោះឡើយ។ ស្ត្រីត្រូវបានគេចាត់ទុកថាជាហុងស៊ុយនៃគ្រួសារកំណត់ភាពរុងរឿង និងសុភមង្គល។ បុគ្គលិកលក្ខណៈរបស់ភរិយាក៏នឹងកំណត់ដោយផ្ទាល់នូវភាពជោគជ័យ ឬ បរាជ័យរបស់ស្វាមីផងដែរ។ ស្ត្រីដែលចេះបន្ទាបខ្លួន និងអត់ធ្មត់អាចជួយធ្វើឱ្យបរិយាកាសគ្រួសារកាន់តែចុះសម្រុងគ្នា និងសន្តិភាព។

IMG_9211

៤.ចិត្តធំ៖ មនុស្សស្រីមានចិត្តធំ តែងតែចេះលែងដៃ ចំពោះរឿងដែលមិនគួរអោបក្រសោប។ ចំពោះអ្វីដែលមិនអាចបង្ខំបាន គេនឹងធ្វើតាមធម្មជាតិ។ នារីបែបនេះមិនចង់ប្រឆាំងនឹងរឿងដែលទៅមិនរួចទេ ហើយនាងក៏ជាមនុស្សហ៊ានស៊ីហ៊ានសង ហើយក៏ក្លាហានអង់អាចខ្លាំងដែរ៕

IMG_9213

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក