ស្ត្រីដែលចង់មានសុភមង្គលត្រូវស្គាល់ពីតម្រូវការ និងអារម្មណ៍របស់ខ្លួនអោយបានត្រឹមត្រូវ។ កុំចេះតែចំណាយពេលអត់ប្រយោជន៍ធ្វើរឿងខាងក្រោមនេះ ព្រោះវាគ្មានអ្វីចំណេញទេ ក្រៅតែពីធ្វើអោយអ្នកក្លាយជាមនុស្សគិតច្រើន និងអវិជ្ជមានតែប៉ុណ្ណោះ។
១.ប្រៀបធៀបឥតឈប់ឈរ៖ ស្ត្រីវ័យកណ្តាលជាច្រើនតែងតែប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ ប្រៀបធៀបទាំងអាជីព រូបរាង និងរបៀបរស់នៅរបស់ពួកគេ។ អាកប្បកិរិយានេះមិនត្រឹមតែបង្កើតអារម្មណ៍មិនពេញចិត្តចំពោះខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងបង្កើតការធ្លាក់ទឹកចិត្តទៀតផង។
២.សង្ស័យច្រើន៖ ស្ត្រីវ័យកណ្តាលតែងតែរស់នៅក្នុងស្ថានភាពព្រួយបារម្ភអំពីសុវត្ថិភាពការងារ សុខភាព និងរូបរាងរបស់ពួកគេ។ ដែលហេតុផលនេះធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ មិនជឿជាក់លើខ្លួនឯង និងជារឿយៗមានការសង្ស័យអំពីចេតនារបស់អ្នកដទៃដោយគ្មានមូលដ្ឋាន។
៣.ស្ត្រីវ័យកណ្តាលងាយនឹងបាត់បង់ការគ្រប់គ្រងអារម្មណ៍ និងឆាប់ខឹង៖ នៅក្រោមសម្ពាធនៃការងារ និងគ្រួសារ ពួកគេនឹងឆាប់ខឹង និងប្រតិកម្មខ្លាំងចំពោះបញ្ហាតូចតាច។ ការផ្ទុះអារម្មណ៍ញឹកញាប់នេះមិនត្រឹមតែបង្កឱ្យមានភាពតានតឹងសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់បរិយាកាសជុំវិញខ្លួន ដែលនាំឱ្យកើតមានជម្លោះថែមទៀងផង។ ដូច្នេះចូរបណ្ដុះអាកប្បកិរិយាវិជ្ជមានជាប្រចាំ ហើយដឹងគុណចំពោះអ្វីដែលអ្នកមាន។ សូម្បីតែពេលប្រឈមមុខនឹងសម្ពាធក៏ដោយ អ្នកត្រូវតែព្យាយាមដោះស្រាយវាតាមសម្រួល កុំយកកំហឹងដាក់មុខ៕
ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ក្នុងស្រុក