ពេលចាស់ទៅកុំពឹងកូន របស់៣យ៉ាងនេះជាវិធីដ៏ល្អបំផុតក្នុងការរស់នៅ

ពេលយើងចាស់ទៅ វាងាយនឹងមានអារម្មណ៍ឯកា ប្រសិនបើអ្នកនៅម្នាក់ឯង នៅពេលយប់អ្នកនឹងមានអារម្មណ៍សោកសង្រែងបំផុត។ ព្រោះទោះបីយើងមានកូនច្រើននាក់ក៏ដោយ ពេលពួកគេពេញវ័យនោះពួកគេនឹងមានជីវិតផ្ទាល់ខ្លួនដែលត្រូវដោះស្រាយ ហេតុនេះយើងមិនអាចរស់រំពឹងលើកូនទាំងស្រុងនោះឡើយ។ តែអ្នកអាចយករបស់សំខាន់ទាំង៣នេះ ដើម្បីធ្វើជាវិធីក្នុងការរស់នៅដោយមានសុភមង្គលបាន៖

14

១.សុខភាពរបស់អ្នកផ្ទាល់៖ ក្នុងជីវិត មិនមែនលុយ ឬ ឋានៈដែលជារបស់សំខាន់ខ្វះមិនបាននោះទេ មានតែសុខភាពប៉ុណ្ណោះដែលយើងត្រូវស្រឡាញ់និងថែទាំងឱ្យបានល្អបំផុត ។ ព្រោះមិនថាអ្នកមានលុយប៉ុណ្ណា បើអ្នកមិនមានសុខភាពល្អទេ អ្នកក៏គ្មានជីវិតដើម្បីចាយលុយនោះដែរ។ ពេលចាស់ទៅអ្នកត្រូវឱ្យតម្លៃសុខភាពឱ្យបានច្រើន អ្នកកាន់តែចាស់ រាងកាយរបស់អ្នកកាន់តែខ្សោយ ដូច្នេះបើអ្នកមិនប្រឹងថែទាំសុខភាពនោះទេ អ្នកនឹងមិនបាននៅជាម្លប់ដល់កូនៗបានយូរឡើយ។

IMG_9205

២.ដៃគូជីវិត៖ ពេលយើងចាស់ទៅ វាងាយនឹងមានអារម្មណ៍ឯកា។ ដូច្នេះពេលចាស់ទៅ ការមានដៃគូនៅក្បែរអ្នកជារឿងសំណាងបំផុត។ ត្រូវចាំថាកូនមើលថែអ្នក នឹងមិនបានដិតដល់ប្តីប្រពន្ធមើលថែគ្នានោះទេ។ ក្នុងវ័យចាស់ ប្ដីប្រពន្ធអាចពឹងផ្អែកលើគ្នាបានទៅវិញទៅមក គឺជាពរជ័យដ៏អស្ចារ្យបំផុត។

IMG_9202

៣.ប្រាក់ថែទាំ៖ អាយុកាន់តែច្រើន អ្នកនឹងជួបបញ្ហាកាន់តែច្រើន។ គ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកនោះទេ រឿងតែមួយគត់ដែលអ្នកអាចធ្វើបានគឺរស់នៅឱ្យបានល្អជារៀងរាល់ថ្ងៃ។ នៅពេលអ្នកចាស់ ហើយសុខភាពរបស់អ្នកកាន់តែខ្សោយ ចូរព្យាយាមរកលុយចូលនិវត្តន៍សម្រាប់ខ្លួនអ្នក ហេតុនេះទោះអ្នកមានជម្ងឺត្រូវចំណាយលុយច្រើនក៏មិនធ្វើអោយកូនពិបាកនោះដែរ ព្រោះអ្នកមានសមត្ថភាពអាចមើលជម្ងឺខ្លួនឯងបាន៕

IMG_9207

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក